កីឡាករឆ្នើម Mesut Ozil ប្រកាសចាកចេញពីជម្រើសជាតិ អាល្លឺម៉ង់

អត្ថបទដោយ៖
ហេង វណ្ណា

កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil ទទួលរង​ពាក្យរិះគន់យ៉ាង​ច្រើនចំពោះ​រូបថតជា​​មួយប្រធានាធិបតីតួកគីលោក Tayyip Erdogan ខ្សែបម្រើប្រយុទ្ធរូបនេះ បាននិយាយនៅ​ថ្ងៃអាទិត្យ​ ទី២២ ​ខែកក្កដា​កន្លងទៅនេះ ថា គេនឹងចាកចេញពីក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់ ។

កីឡាករឆ្នើមវ័យ ២៩​ឆ្នាំ រូបនេះបាន​បង្ហោះ​​​សារមួយនៅលើបណ្តាញសង្គម Twitter របស់​ខ្លួន​ថា ៖ «ជាមួយនឹងបេះ​ដូងដ៏ធ្ងន់​មួយ និងការពិចារ​ណាយ៉ាង​ច្រើន​លើ​​ហេតុការណ៍ថ្មីៗនេះ ខ្ញុំនឹងមិន​ចូល​រួមលេងឱ្យ​ក្រុម​​​ជម្រើស​​​ជាតិអាល្លឺម៉ង់ ទៀតទេលើឆាកអន្តរជាតិ ខណៈខ្ញុំមានអារម្មណ៍នៃ​ការរើស​អើងជាតិ​សាសន៍ ​និងភាពមិនមាន​ការគោរព» ។

រូបគេ​បានទម្លាយចំៗថា គេ​មានបេះ​ដូងពីរ​ចំណែក​គឺមួយ​ចំណែក​សម្រាប់អាល្លឺម៉ង់ និងមួយចំណែកទៀតសម្រាប់តួកគី ហើយវាពិតជាគួរឱ្យ​ស្ដាយបើសិន​គេមិន​បាន​ទៅជួបប្រធានាធិបតីតួកគីនោះទេ ។ សូមបញ្ជាក់ដែរថា កីឡាករ Mesut Ozil គឺជាកីឡាករដែល​ធ្លាប់​ឈ្នះពាន កីឡាករ​អាល្លឺម៉ង់​ឆ្នើម​ជាងគេចំនួន៥ឆ្នាំ ហើយក៏ជាអតីតសមាជិករបស់ក្រុម Schalke, Werder Bremen និង Real Madrid ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner