អាស៊ីអឺរ៉ុបចាញ់វិសាខា ២-៤ សប្តាហ៍ទី១៥ ក្របខណ្ឌ​លិគ​កំពូលកម្ពុជា រដូវកាល ២០១៨

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីតបានប្រកួតចាញ់ក្រុមចំណូលថ្មី ដែលកំពុងឡើងជើង ខ្លាំង វិសាខា ដោយលទ្ធផល ២ទល់៤ នៅក្នុងការប្រកួតសប្តាហ៍ទី១៥ ជើងទី២ កាលពីចុងសប្តាហ៍កន្លងទៅ ថ្មីៗនេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ។

២គ្រាប់របស់ម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប​យូណាយ​ធីត រកបានដោយកីឡាករ Gorge Kelechi Stanley នៅនាទី៤ និងរកបានដោយកីឡាករ Befolo Mbarga Jean Privat នៅនាទី៩០+៦ ខណៈ៤គ្រាប់ជ័យជម្នះរកបាន៣ពិន្ទុ របស់ក្រុមវិសាខា ធ្វើសម្រេដោយកីឡាករ Kyong Kun Kim នៅនាទី៤, Hyok Chol Ri នៅនាទី៣២, កីឡាករ កែវ សុខផេង នៅនាទី៥៦ និងធ្វើបានសម្រេចបាន២គ្រាប់ដោយកីឡាករ ម៉ាត់ សាក់រវី នៅនាទី៩០+១ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner