ម្ចាស់ពាន World Cup ២០១៨ មាន់គកបារាំង បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ អ៊ុយរ៉ាហ្គាយ ២:០ នៅវគ្គ៨ក្រុម

អត្ថបទដោយ៖
ហេង វណ្ណា

ម្ចាស់ពាន World Cup ២០១៨ មាន់គកបារាំង បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ អ៊ុយរ៉ាហ្គាយ ២:០ នៅវគ្គ៨ក្រុម ដោយរងចាំការប្រកួតរវាង ក្រុមប៊ែលហ្សិក និងសាំបាប្រេស៊ីល នៅម៉ោង ១រំលងអាធ្រាត ។
គ្រាប់បាល់ជ័យជំនះរបស់បារាំង ធ្វើសម្រេចដោយខ្សែការពាររបស់ក្លឹបស្តេចសរ Real Madrid  កីឡាករ Raphael Varane នៅនាទី ៤០ គ្រាប់បាល់ទី២ រកបាន ខ្សែប្រយុទ្ធរបស់ក្លឹប A T Madrid កីឡាករ Antoine Griezmann នៅនាទី ៦០ ។
គួរញ្ជាក់ថា ក្រុមមាន់គកបារាំង គឺជាក្រុមដំបូងគេដែលឈានដល់វគ្គ៤ក្រុមចុងក្រោយ ក្នុងចំណោមក្រុមទាំង៨ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner