ក្រុមអ្នកជំនាញនិយាយថា ដំណើរការជម្លៀសខ្លួនមនុស្សទាំង១៣នាក់ចេញពីរូងភ្នំ អាចនឹងត្រូវចំណាយរយៈពេលរាប់សប្តាហ៍ ដើម្បីហ្វឹកហ្វឺនពួកគេឲ្យចេះមុជទឹក

ថៃ៖ ក្រុមជំនាញថៃ និងអន្តរជាតិ ដែលបាននឹងកំពុងបំពេញបេសកម្មនៅក្នុងតំបន់ រូងភ្នំថាំលួង ស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេស បាននិយាយថា ដំណើរការជម្លៀសខ្លួនក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកបាល់ទាត់ពួកគេម្នាក់នោះ ចេញពីរូងភ្នំនេះ ទំនងជាត្រូវប្រើប្រាស់វេលាជាច្រើនថ្ងៃ ឬអាចឈានចូលដល់រាប់ សប្តាហ៍ផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្មេងៗទាំង១២នាក់នោះ មានអាយុ ចន្លោះពី១១ឆ្នាំទៅ១៦ឆ្នាំ និងគ្រូបង្វឹកពួកគេម្នាក់ទៀតមានអាយុ២៥ឆ្នាំបានរង អការៈហេវហត់អស់កម្លាំង ដោយសារតែបានជាប់ខ្លួនក្នុងរូងភ្នំ គ្មានចំណីអាហារ និងរស់នៅក្នុងបរិស្ថានមិនល្អអស់រយៈកាល៩ថ្ងៃ ហើយទោះបីជាក្រុមសង្គ្រោះបានរកឃើញពួកគេក៏ដោយ ក៏ក្រុមសង្គ្រោះត្រូវធ្វើការបំប៉នសុខភាពពួកគេសិន និង ហ្វឹកហាត់ពួកគេឲ្យចេះពីវិធីមុជទឹក (ពាក់អាវអុកស៊ីសែន និងបរិក្ខាមុជទឹកនានា) ទើបអាចយកចេញពីរូងភ្នំថាំលួង នោះបានជោគជ័យ ដែលគេប៉ាន់ស្មានថា យ៉ាង ហោចណាស់ក៏ត្រូវប្រើពេលឈានចូលដល់រាប់សប្តាហ៍ផងដែរ ។

បើតាមប្រភពដដែលនេះ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ទៀតត្រូវបានក្រុមសង្គ្រោះជនជាតិអង់គ្លេសរកឃើញ កាលពីវេលាម៉ោងប្រមាណ ១០និង២៥នាទីយប់ថ្ងៃ អង្គារ៍ ម្សិលមិញនេះ ដោយពួកគេនៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពហេវហត់បំផុតស្ទើរតែបើកភ្នែកមិនរួចឡើយ ។ ក្រុម សង្គ្រោះថៃ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រជាជនថៃទាំង អស់ ដែលស្ថិតនៅតំបន់រូងភ្នំបានចែកចាយព័ត៌មានដ៏រីករាយនេះ និងបាន Live ជា វីដេអូទាំងយប់ជ្រៅទៅដល់មហាជនទូទៅផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner