ប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ចុងក្រោយយកឈ្នះអង់គ្លេស ១-០

អត្ថបទដោយ៖
ហេង វណ្ណា

 

ម៉ូស្គូ៖​ ក្រុមបាល់ទាត់បិសាចក្រហមប៊ែល​ហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ចុងក្រោយយកឈ្នះអង់គ្លេស ១-០ នៅថ្ងៃបិទវគ្គសន្សំពិន្ទុ នៃពូល​ G ស្របពេលទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ វិញនោះក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ៣ពិន្ទុបន្ថែមនេះដែរ​ បានធ្វើអោយប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ក្នុងពូល​ គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី​ ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម​ ខណ:អង់គ្លេស​ ជួបកូឡុំប៊ីនោះ។

 

សូមបញ្ជាក់ថា​ វគ្គសន្សំពិន្ទុទាំង៨ពូល​ មាន៣២ប្រទេសនៅ​ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ​ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា១ថ្ងៃ​ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០​ ខែមិថុនាជាបន្ត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner