ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី

អត្ថបទដោយ៖
ហេង វណ្ណា

(ម៉ូស្គូ)៖​ ជប៉ុន​ ឡើងទៅវគ្គ១៦ក្រុមនៃ​ World Cup 2018 ទោះចាញ់ប៉ូឡូញ​ ១-០​ ក៏ដោយ​ ស្របពេលកូឡុំប៊ី​ ទម្លាក់សេណេហ្គាល់​ ១-០ បើទោះបីជាចាញ់ក្រុមអឺរ៉ុប​ ប៉ូឡូញ​ ១-០​ ក៏ដោយ​ ដោយសារតែ​ សេណេហ្គាល់បានចាញ់កូឡុំប៊ី​ ១-០​ ធ្លាក់មកឈរនៅលេខ៣​ ប្រចាំពូល​ H។  ៣ប្រកួតរបស់ក្រុមលេខ១​ ប្រចាំទ្វីបអាស៊ី​ ជប៉ុន​ រកបាន៤ពិន្ទុ​ ឈរនៅលេខ២ក្នុងពូល​ H ស្មើនឹងក្រុមលេខ៣​ សេណេហ្គាល់​ តែជប៉ុន​ ទទួលបានការពិន័យកាតលឿង៤​ តិចជាងសេណេហ្គាល់​ ដែលទទួលបានកាតលឿង​ ៥​ ក្នុង៣ប្រកួតដូចគ្នាដូច្នេះ​ ជប៉ុនដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន​ ឡើងទៅវគ្គ១៦ក្រុមដោយជោកជ័យ​ ត្រូវរង់ចាំ២ប្រកួតបញ្ចប់ពូល​ G យប់នេះរវាង​អង់គ្លេសប៉ះ​ ប៊ែលហ្សិក​ និងទុយនេស៊ី​ ជួបប៉ាណម៉ា​ បង្គ្រប់កិច្ច

ជប៉ុន​ ជាក្រុមតែ១គត់​ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង​ World Cup 2018 លើកទី២១​ តំណងអោយទ្វីបអាស៊ី​ អាចឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល​ ខណ:៤ក្រុមផ្សេងទៀតមានដូចជា​ អារ៉ាប៊ីសាអូឌីត​ អូស្រ្តាលី​ អ៊ីរ៉ង់​ និងកូរ៉េខាងត្បូងសុទ្ធតែជ្រុះក្នុងពូលទាំងអស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner