ប្រមុខការទូតជប៉ុនអះអាងថា ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបញ្ជូនក្រុម អ្នកជំនាញទៅត្រួតពិនិត្យមើលការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានលើកឡើងថា ប្រទេសខ្លួន បានប្រុងប្រៀបរួចជាស្រេចហើយ ក្នុងការបញ្ជូនក្រុមអ្នកជំនាញទៅធ្វើអធិការកិច្ច ទីតំាងរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ នាអំឡុងបំពេញទស្សនៈ កិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោក តារ៉ូ កូណូ បានគូសបញ្ជាក់ថា ការលុបបំបាត់ អាវុធនុយក្លេអ៊ែរចេញពីតំបន់ឧបទ្វីបកូរ៉េ នឹងជួយធ្វើអោយស្ថានភាពវិបត្តិសម្រាប់ បណ្តាប្រទេសមួយចំនួនមានភាពធូរស្រាល ហើយថា  វាគឺជារឿងធម្មជាតិសម្រាប់ បណ្តាប្រទេសដែលនឹងទទួលបានអត្ថប្រយោជន៍ ពីការដកហូតអាវុធនុយក្លេអ៊ែរ ដើម្បីរួមចំណែកតាមមធ្យោបាយផ្សេងៗ ។ ប្រមុខការទូតជប៉ុនរូបនេះ ថែមទំាងបាន កត់សម្គាល់ទៀតថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នឹងត្រូវការអ្នកជំនាញមួយ ចំនួន ហើយថា ប្រទេសជប៉ុនមានចំណេះដឹងឯកទេសពាក់ព័ន្ធនឹងបញ្ហាមួយនេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើងនៅប្រទេសសិង្ហបុរី រដ្ឋាភិបាលក្រុងតូក្យូបានទទូចអោយតំបន់ធ្វើតេស្ត មីស៊ីល-នុយក្លេអ៊ែរនានារបស់កូរ៉េខាងជើង ត្រូវបានត្រួតពិនិត្យដោយភ្នាក់ងារថាម ពលអាតូមិចអន្តរជាតិ ដើម្បីពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយ នីស្តមួយនេះ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner