ប្រទេសបងប្អូនកូរ៉េទំាងពីរព្រមព្រៀងភ្ជាប់បណ្តាញទំនាក់ទំនងយោធាឡើងវិញ នាពេលឆាប់ៗខាងមុខ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាងបានព្រមព្រៀងគ្នានៅក្នុងថ្ងៃ ច័ន្ទដើមសប្តាហ៍នេះថា នឹងធ្វើការស្តារបណ្តាញទំនាក់ទំនងយោធាអន្តរកូរ៉េឡើង វិញនាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដែលក្នុងនោះរួមមានទំាងតំបន់ភាគ ខាងលិច និងភាគខាងកើត ។
យោងតាមប្រភពរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ការព្រម ព្រៀងគ្នារវាងប្រទេសបងប្អូនកូរ៉េទំាងពីរ បានកើតឡើងបន្ទាប់ពីក្រុមគណៈប្រតិភូ របស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលដឹកនំាដោយមន្រ្តីយោធាជាន់ខ្ពស់ បាន រៀបចំកិច្ចពិភាក្សាកម្រិតការងារមួយនៅខាងភាគីកូរ៉េខាងត្បូង នៃការិយាយល័យ ឆ្លងកាត់អន្តរកូរ៉េ ដែលស្ថិតនៅតំបន់ភាគខាងលិច ។
បើតាមប្រភពដដែលនេះ ក្នុងអំឡុងកិច្ចប្រជុំនោះ ភាគីទំាងសងខាងបានធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកិច្ចការបន្ទាន់ដែលត្រូវតែធ្វើចំាបាច់ ដើម្បីខិតខំប្រឹងប្រែងតភ្ជាប់ខ្សែបណ្តាញទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញ ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងកិច្ចការយោធា ដែលស្ថិតក្រោមសេចក្តីប្រកាស នៃជំនួប ផាន់មុនជុម ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក្រោយជំនួប កំពូលលើកដំបូងនៅថ្ងៃទី២៧ ខែមេសាកន្លងមកនេះ នៅឯភូមិជាប់ព្រំដែន ផាន់មុន ជុម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner