ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសថា ពហុកីឡដ្ឋាន មរតកតេជោ ដែលចំណាយថវិកាប្រមាណជា ១៤០លាន ដុល្លា សម្រាប់កសាងនោះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ

អត្ថបទដោយ៖
ហេង វណ្ណា

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា ពហុកីឡដ្ឋាន មរតកតេជោ  ដែលចំណាយថវិកាប្រមាណជា ១៤០ លាន ដុល្លាសហរដ្ឋអាមេរិក សម្រាប់កសាងនោះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវកសាងបន្ថែមទៀត នៅហេដ្ឋារចនា សម័ន្ធចាំបាច់នានា រាប់ទាំងកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីដែលនិងត្រូវចូលរួមប្រកួត ស៊ីហ្គេម នាឆ្នាំ ២០២៣ ការបញ្ចាក់របស់  សម្តេច តេជោ នាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីសម្ពោធ សួនសត្វ ដំបូងគេ ដែលមានតម្លៃជាង ១០លានដុល្លារ ស្ថិតនៅ សង្កាត់ព្រែក តា សេក  ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ 

តាមការអោយពីឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  ការដ្ឋានសាសង់ ពហុកីឡដ្ឋានមរតកតេជោ ចាប់ផ្តើមនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នឹងសម្ភោធសមិទ្ធផលសាល២ដែលសាងសង់រួចនោះ មានមជ្ឈមណ្ឌលហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល និងកន្លែងស្នាក់នៅសម្រាប់អត្តពលិក៣០០នាក់ ។ អគ្គលេខាធិការអូឡាំពិកកម្ពុជា បន្តថា ពហុកីឡដ្ឋានមរតកតេជោ សាងសងលើផ្ទៃដីជាង១០ហិចតា  អាចផ្ទុកអ្នកទសន្សនាបានប្រមាណជា៦ម៉ឺននាក់និងអាចរំដោះមនុស្សចេញពីអាសន្ន ក្នុងរយៈតែ៧នាទី ហើយរចនាបទផ្សេងៗមានភាពខុសប្លែកច្រើនពីពហុកីឡដ្ឋាននានា នៅតំបន់អាស៊ីអាគ្នេយ៏ ដ្បិតកីឡដ្ឋាននេះត្រូវប្រើរចនាបទបែបខ្មែរបង្កប់នៅការអភិរក្ស បរិស្ថានផងដែរ ។

 

សូមបញ្ជាក់ថា ពហុកីឡដ្ឋាន មរតកតេជោ សាងសង់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៤០លានដុល្លា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន  ហើយគម្រោងនេះនឹងបញ្ចប់រួចរាល់ នៅឆ្នាំ២០២២ខាងមុខនេះ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner