៩ប្រទេសធំៗក្នុងសហភាពអឺរ៉ុបគ្រោងចុះហត្ថលេខាបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប

បារំាង៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន៩ នឹងធ្វើការសម្រេចចិត្តលើ គម្រោងបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុបជាផ្លូវការនាពេលឆាប់ៗនេះ ដោយ អង់គ្លេសជាអ្នកគាំទ្រចំណាត់ការនេះបានគូសបញ្ជាក់ថា ផែនការនេះជាមធ្យោបាយ ដើម្បីរក្សាទំនងទំនងយោធាអោយនៅតែរឹងមាំជាមួយសហភាពអឺរ៉ុប បន្ទាប់ពីអង់ គ្លេសចាកចេញពីសហភាពអឺរ៉ុប ។
រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ផ្ល័ររែន ផាលី បានគួសបញ្ជាក់ថា លិខិត ប្រកាសពីគោលបំណងមួយនឹងត្រូវចុះហត្ថលេខានៅប្រទេស លុចហ្សំបួរ ក្នុងថ្ងៃ ច័ន្ទ នេះ ដោយប្រទេស បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់ ។
គម្រោងដ៏ធំនេះ ក៏រួមមានទំាងការសហការដើម្បីទប់ទល់នឹងវិបត្តិ ដែលអាចបង្កការ គំរាមកំហែងដល់សន្តិសុខអឺរ៉ុប គ្រោះមហន្តរាយធម្មជាតិ ការធ្វើអន្តរាគមន៍ក្នុងវិបត្តិ អ្វីមួយ ឬការជម្លៀសខ្លួនប្រជាជន ហើយវានឹងដាច់ដោយឡែកពីកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិដទៃទៀតរបស់សហភាពអឺរ៉ុប ដែលមានន័យថា អង់គ្លេស នឹងមិនមានបញ្ហាឡើយ ដើម្បីចូលរួមក្រោយពីចាកចេញពីសហភាពអឺរ៉ុប ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner