លោក រីសេប តាយយីប អឺដូហ្កាន់ ទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី សម្រាប់ការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី

ទួរគី៖ លោក រីសេប តាយយីប អឺដូហ្កាន់ បានប្រកាសអំពីជ័យជំនះយ៉ាងភ្លូកទឹកភ្លូក ដីរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី ក្រោយប្រជាជនបាន នំាគ្នាទៅចូលរួមបោះឆ្នោតនៅក្នុងថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី ប្រជាជនទួរគីប្រមាណ៥៦.៣លាននាក់មានសិទ្ធិ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា ដោយក្នុងនោះរាប់ បញ្ចូលទាំងពលរដ្ឋទួរគីប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស ។
ហើយសម្រាប់បេក្ខភាពឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីទួរគីថ្មី នេះ គឺមានចំនួន៦រូប ប៉ុន្តែប្រសិនបើពុំមានបេក្ខភាពណាមួយទទួលបានសំឡេង គាំទ្រលើសពី៥០ភាគរយនៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី៨ ខែកក្កដាខាងមុខ ។
សូមជម្រាបថា នៅក្រោយការបោះឆ្នោតនេះ ការផ្លាស់ប្តូរថ្មីមួយចំនួនត្រូវបាន សម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧នឹងចូលជាធរមាន ដែលក្នុង នោះមានទាំងការបន្ថែមអំណាចទៅអោយប្រធានាធិបតីផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner