គោលនយោបាយគណបក្សប្រជាជនកម្ពុជា គឺរក្សាសន្តិសុខរឹងមាំ និងការធានាឲ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បញ្ជាក់ថា កម្មវិធីនយោបាយថ្មី របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័ត ក្នុងការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបានសន្តិសុខរឹងមាំនិងការធានាឲ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។

ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយ អាជីវករ និងកសិករ នៅឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ថា លទ្ធផលនយោបាយនៃ គណបក្សប្រជាជនកម្ពុជា គូបផ្សំនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរយ៉ាងច្បាស់លាស់នោះ នៅរាល់ការអភិវឌ្ឍន៍ជំហានធំៗនៅកម្ពុជា បានកើតឡើងជាហូហែរ ដោយបានជម្រុញការអភិឌ្ឍន៍មិនបង្ករឲ្យមានផល ប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស បរិស្ថាន គឺអនុវត្តន៍តាមគោលការណ៍ប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីស្របយក សក្តានុពលសំខាន់ៗដែលកម្ពុជាមាន ។

ឯកឧត្តម រំលឹកថា ពាក់ព័ន្ធសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទៅប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសរបាយការណ៍នយោបាយ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ក្នុងឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ គឺបានធើ្វការវាយតម្លៃប្រកបដោយមោទនភាពបំផុត ចំពោះការរីកចម្រើន លើគ្រប់វិស័យនៃសង្គមជាតិ នៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាដើម ។

ឯកឧត្តម ជាប ដាវុធ បន្តថា ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ឥតឈប់ឈរបែបនេះ គឺបាន កើតចេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ប្រមុខនៃរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាន សមិទ្ធផលកាន់ធំធេង ក្នុងការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបានសន្តិសុខរឹងមាំ បានធានាឲ្យកម្ពុជា សម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
      

​​​    ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរថែមទៀតសូមប្រជាពលរដ្ឋ​ទៅចូលរួមបោះឆ្នោត​​ទាំងអស់គ្នានៅថ្ងៃទី២៩ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ គំាទ្រគណបក្សប្រជាជនកម្ពុជា គឺគាំទ្រដល់ការអភិវឌ្ឍន៍ និងគាំទ្រដល់តម្លៃ នៃសន្តិភាព សុខសន្តិភាពសង្គម ប្រកបដោយចីរភាព ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner