ក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគ អុកធែន ចាប់បើកដំណើរការហើយ ដើម្បីជំរុញអោយប្រទេសកម្ពុជា ទៅក្នុងវិស័យឌីជីថលនាពេលអនាគត

អត្ថបទដោយ៖
Kien Sereyvuth

‘ភ្នំពេញ ៖ លោកឧកញ៉ា សៀ ឬទ្ធី ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វើលប៊្រីដ (Worldbridge Groups) កំពុងប្រមូលផ្តុំក្រុមអ្នកជំនាញខាងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា ដែលមានសមត្ថភាពកម្រិតខ្ពស់ មកបើកយុទ្ធនាការផ្សព្វផ្សាយដំបូង អំពីក្រុមហ៊ុន OOCTANE ជាក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគមួយ ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ និងទ្រទ្រង់ក្រុមហ៊ុនដំណើរការបឋម (Start-up) និង អាជីវកម្ម ខ្នាតតូចនិង មធ្យម ដែលហៅកាត់ថា SMEs នៅក្នុងប្រទេសកម្ពុជា ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles ភ្នំពេញ  ដែលត្រូវបានចូលរួម ដោយអ្នកតំណាងជាន់ខ្ពស់ មកពីរាជរដ្ឋាភិបាល និង ឥស្សរជនដទៃៗផ្សេងទៀត ។

លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “អាទិភាពនៃមូលនិធិបឋម (Startup) របស់យើង មានប្រភពមកពីចំណេះដឹង ជំនាញ និងបណ្តាញ ដែលក្រុមការងាររបស់យើងអាចផ្តល់ជូន តាមរយៈការចាប់ផ្តើមអាជីវកម្ម ដែលមានការពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទាំងនេះ។ ទំនាក់ទំនងរបស់យើងត្រូវតភ្ជាប់ទៅនឹងបណ្តាញ អ្នកជំនាញការ និងសហគ្រិន ទាំងនៅក្នុងតំបន់ និង ក្នុងពិភពលោក ក្នុងវិស័យសុវត្តិភាពអ៊ីនធើណែត អ៊ិនធឺណិតលើវត្ថុ(Internet of Things) ការស្រាវជ្រាវទិន្នន័យ និងការសិក្សា ដោយខ្លួនឯង ប្រាជ្ញា សិប្បនិម្មិត បច្ចេកវិទ្យា ជីវវិទ្យា សូហ្វវែ និងគ្រឿងម៉ាស៊ីនរបស់កុំព្យួទ័រ បណ្តាញទំនាក់ទំនង តាមអ៊ីនធើណែត ។

ការផ្តល់ថវិការទ្រទ្រង់អាជីវកម្មបឋមដ៏ទៃៗទៀតរបស់យើង អាចប្រព្តឹត្តទៅបាន តាមរយៈការណែនាំរបស់ក្រុមហ៊ុន OOCTANE ដែលអាចផ្តល់ជាការប្រឹក្សាពីអ្នកច្បាប់ ពីអ្នកជំនាញផ្នែកទីផ្សារ ទំនាក់ទំនងសាធារណៈ និងនៅលើបណ្តាញរបស់ក្រុមហ៊ុន OOCTANE ដើម្បីបង្កើតឡើងរួមបញ្ចូលកម្លាំងគ្នា ។ ក្រុមហ៊ុន OOCTANE ក៏កំពុងស្វែងរកភាពជាដៃគូផងដែរ ជាមួយនឹងអ្នកជំរុញល្បឿន និងបង្កើនល្បឿន ដែលនឹងជួយដល់ការចាប់ផ្តើមអាជីវកម្ម ហិរញ្ញប្បទាន អោយប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័ស ។

សូមបញ្ជាក់ថា ៖ ចំពោះការចាប់ផ្ដើមប្រកបអាជីវកម្ម ដែលការវិនិយោគនីមួយៗអាស្រ័យលើការឆ្នៃប្រឌិតនោះ ដំណាក់កាលដំបូងនៃមូលនិធិលើការវិនិយោគរបស់បុគ្គលមួយរូបៗ អាចនឹងមានចាប់ពី ៥.០០០ ដុលា្លរ ដល់ ១០.០០០ ដុលា្លរអាមេរិក ឬយ៉ាងហោចណាស់ក៏មាន ដើមទុនអប្បបរមាជាមូលនិធិមានប្រមាណពី ២៥,000 ដុល្លារ ក្នុងមួយក្រុមហ៊ុននីមួយៗសម្រាប់ដំណើរការនោះ ។

ការវិនិយោគបុគ្គល លើមូលនិធិ នឹងចាប់ផ្តើមពី 5.000 ដុលា្លរ ដល់ 10.000 ដុលា្លរ អាមេរិច ក្នុង ការវិនិយោគនីមួយៗនៃ ការច្ចៃប្រឌិត សម្រាប់ការចាប់ផ្ដើមអាជីវកម្ម នៅក្នុងដំណាក់កាលដំបូង។ សម្រាប់អាជីវកម្ម ដែលមានផលិតផលបានប្រើប្រាស់នៅក្នុងទីផ្សាររួចហើយ នឹងអាចទទួលបាន មូលនិធិពី 25,000 ដុល្លារ ក្នុងមួយក្រុមហ៊ុន ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner