ចំនួនអ្នកស្លាប់កើនដល់៤នាក់ និងរបួសជាង៣៨០នាក់ ក្នុងហេតុការណ៍គ្រោះ រញ្ជួយដីវាយប្រហារប្រទេសជប៉ុន

ជប៉ុន៖  តួលេខជនរងគ្រោះបាត់បង់ជីវិត នៅក្នុងគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ ដែលបានវាយប្រហារខេត្តអូសាកា ភាគខាងលិចប្រទេសជប៉ុននោះ បានបន្តកើន ឡើងដល់៤នាក់ហើយ និងមនុស្សជាង៣៨០នាក់ផ្សេងទៀតទទួលរងរបួស ខណៈ មានការព្រមានថា គ្រោះធម្មជាតិនេះ អាចនឹងកើតឡើងទៀតនៅទីតំាំងដដែល ។

បើតាមប្រព័ន្ធផ្សាយជប៉ុន គ្រោះរញ្ជួយដីកម្រិតកម្រិតធ្ងន់ដែលមានជម្រៅ១០គីឡូ ម៉ែត្រក្រោមផ្ទៃដីនេះ ពុំបានបង្កជារលកយក្សស៊ូណាមិនោះឡើយ តែវាបានបង្កការ ខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធជារួមនៅក្នុងតំបន់ ។ ហើយគ្រោះមហន្តរាយ នេះដែរ ក៏បានបង្ខំអោយរោងចក្រជាច្រើននៅក្នុងតំបន់ផ្អាកសកម្មភាពរបស់ខ្លួនជា បណ្ដោះអាសន្ន ដោយឡែកសេវាកម្មរថភ្លើងជាច្រើនបានបើកដំណើរការឡើងវិញ ហើយ ។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីនៅជប៉ុន តែងតែកើតឡើងជាញឹកញប់មានទាំងកំរិត ធ្ងន់ និងស្រាល ដោយសារតែប្រទេសមួយនេះស្ថិតនៅលើខ្សែក្រវាត់ភ្លើង ដែល លាតសន្ធឹងពីតំបន់ប៉ាស៊ីហ្វិកខាងត្បូងកាត់តាមឥណ្ឌូនេស៊ី និងជប៉ុន ទៅដល់ អាឡាស់កា នៅភាគខាងជើងប៉ាស៊ីហ្វិក ហើយចាក់ចុះមកឆ្នេរអាមេរិកខាងជើង កណ្ដាល និងខាងត្បូងថែមទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner