រដ្ឋបាលរាជធានីភ្នំពេញគ្រោងបង្កើតផ្លូវមួយខ្សែរ ដែលមានទទឹង ៣០ ម៉ែត្រ ភ្ជាប់ជាមួយនិងផ្លូវ ៦០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាពីបញ្ហាកសាងផ្លូវមួយខ្សែរដែលមានទទឹងប្រមាណ ៣០ម៉ែត្រ ដែលធ្វើការតភ្ជាប់ពីផ្លូវ ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ក្នុងគោលដៅសម្រួល ប្រព័ន្ធចរាចរណ៍អោយមានលក្ខណៈល្អប្រសើរ ក៏ដូចជាការសម្រួលការកកស្ទះ នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ ។
តាមការអោយដឹងពីលោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ ចំពោះការកសាងផ្លូវមួយខ្សែរនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងដោយមានគោលបំណងចំនួន ២យ៉ាង គឺ ទី១ ដើម្បីអនុវត្តន៍ទៅតាមគម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ គឺដើម្បីធ្វើការរៀបចំក្នុងការសម្រួលប្រព័ន្ធចរាចរ អោយមានលក្ខណៈល្អប្រសើរ ក៏ដូចជាការសម្រួលការកកស្ទះ នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់ ។ ក្នុងនោះផ្លូវមួយខ្សែរនេះ អាជ្ញាធររាជធានីភ្នំពេញគ្រោងនិងដាក់ឈ្មោះផ្លូវមួយខ្សែរនេះថា ជាផ្លូវអ្នកឧញ្ញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ។ តាមរយៈផ្លូវមួយខ្សែរនេះគឺពិតជាបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ ដោយសារប្រជាពលរដ្ឋ អាចធ្វើដំណើរពីផ្លូវជាតិលេខ២ កាត់តាមផ្លូវ៦០ម៉ែត្រនេះ បានយ៉ាងងាយស្រួល ចំណេញពេល ក៏ដូចជាចំណេញថវិការ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តាមចំណុចច្រមុះជ្រូកក្បាលថ្នល់នោះឡើយ ។
ជាមួយគ្នានោះដែររដ្ឋបាលភ្នំពេញ បាននិងកំពុងធ្វើការគិតគូរពីប្លង់ និងសិក្សាពីផលប៉ះពាល់នានា ដែលទាក់ទងនិងការសាងសង់ផ្លូវមួយខ្សែរនេះ ដោយសារតែផ្លូវនេះអាចនិងមានផលប៉ះពាលទៅដល់អាងប្រព្រឹត្តិកម្ម ចំរោះទឹកស្អាតរបស់JICA និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលគ្រោងនិងធ្វើការសាងសង់  ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner