ថ្នាំពេទ្យជាច្រើនមុខ ស្បែកជើងការពារទឹកជាច្រើនគូប្រគល់ជូនដល់កងពលតូចលេខ៧០

ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន ២០០គូត្រូវបានប្រគល់ជួបដល់កងពលតូចលេខ៧០​ដើម្បី​បំរើដល់ការ​ជួយ​សង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។​ ការប្រគល់នេះគឺធ្វើឡើងនៅ​ទី​តាំង​សង្រ្គោះផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌ​ដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ ផ្ទាល់តែម្ត នៅព្រឹក ថ្ងៃទី២០ខែតុលា ឆ្នាំ ២០២០។ថ្នាំពេទ្យជាច្រើនមុខនិង ស្បែក ជើងការពារទឹកចំនួន ២០០គូត្រូវបាន​ប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ ដែលឧបត្ថម្ភដោយ ពី​លោក​ស្រី វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា និង លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃ​យ៍ នៃយុវជនគណបក្សប្រជាជន​កម្ពុជាថ្នាក់កណ្តាល ។ សូមជម្រាបថាកន្លង មកកងពលក៏បានទទួលអំណោ​យពីសប្បុរសជន  ច្រើន ជាបន្តបន្ទាប់ ។ ជាពិសេស លោកឧត្តម​សេនីយ៍​ឯកម៉ៅ សុផាន់មេបញ្ជាការ​កងពល​តូចលេខ៧០ មានប្រសាសន៍ថា នេះជាការបង្ហាញអំពីវប្បធម៌​នៃចែករំលែក និងជួយគ្នាក្នុងគ្រាក្រស្គាល់មិត្ត ល្អក្នុងគ្រាលំបាក។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner