ទូតខ្មែរនៅកូរ៉េ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដើម្បីលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ

នៅព្រឹកថ្ងៃទី២០តុលានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានចូលរួមសំដែងការគួរសម និងពិភាក្សាការងារ ជាមួយជាមួយនាយករដ្ឋមន្ត្រីកូរ៉េ លោកChung Sye-kyun។ ជំនួបនោះ បានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា -សាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីត19។

កិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អ ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ19 នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានថ្លែងថា លោកមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទីមួយ ពេលដែលលោកទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រី បានបន្តថា លោកមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាជាទៀតទាត់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner