ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០និងមន្ទីរពេទ្យសូរិយា បានស្ម័គ្រចិត្តរួមគ្នាចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០ និងមន្ទីរពេទ្យសូរិយា បានស្ម័គ្រចិត្ត រួមគ្នាចុះពិនិត្យព្យាបាល​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិច​លង់ដោយ​ទឹក​ជំនន់។នៅថ្ងៃទី២០ខែតុលា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈួរ សុខា មេបញ្ជាការ រង កងពល តូចលេ​ខ៧០ និងលោកស្រី ហ៊ី សូរ្យាភា ជាប្រធានមន្ទីរពេទ្យសូរិយា រួមជាមួយលោកហោ សេរីវឌ្ឍន៍ ប្រធានផ្នែក​ក្រៅ​ប្រព័ន្ធ ជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង ក្រុមការងារ​បានចូលរួមសហការបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមាន៖ ជំងឺទូទៅ ជំងឺទូ​ទៅ​ផ្នែកកុមារ ជំងឺសើស្បែក និងព្យាបាលរបួស …។ល។សូមជម្រាបថាការចុះពិនិត្យ និងព្យាបាលជំងឺជូន​ប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពល​រដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាល​មិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយ​ភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ នៅជាមួយគ្នានោះផងដែរថ្នាំពេទ្យជាច្រើនមុខនិង ស្បែក ជើងការពារទឹកចំនួន ២០០គូត្រូវបាន​ប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកង​ពលតូចលេខ៧០ ដែលឧបត្ថម្ភដោយ ពី​លោក​ស្រី វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា និង លោក ហោ សេរីវឌ្ឍន៍ ប្រធាន​ផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃ​យ៍ នៃយុវជនគណបក្សប្រជាជន​កម្ពុជាថ្នាក់កណ្តាល ។ សូមជម្រាបថាកន្លង មកកងពលក៏បានទទួលអំណោ​យពីសប្បុរសជន  ច្រើន ជាបន្តបន្ទាប់ ។ ។។។។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner