មនុស្សជិត៦ម៉ឺននាក់ឆ្លងកាត់ការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ចិន ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ

ចិន៖ បេក្ខភាពវ៉ាក់សាំង Covid-19 ចំនួន០៤របស់ចិន បានឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ហើយ ដែលមានប្រជាជនជិត៦ម៉ឺននាក់ទទួលការធ្វើតេស្ត ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

មន្រី្តជាន់ខ្ពស់មកពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន លោក ធាន បោហ្គូ បានប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្នចិនកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំង Covid-19 ចំនួន១៣ បានឈានដល់ដំណាក់កាលសាកល្បងព្យាបាល ក្នុងនោះមានវ៉ាក់សាំងចំនួន០៤ ឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ ។

ដោយឡែកអគ្គនាយកសាជីវកម្មឱសថជាតិចិន លោក លីវ ជីង ចិន បានអះអាងដែរថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ដោយមានគំរោងនៅក្នុងឆ្នាំក្រោយផលិតវ៉ាក់សាំង Covid-19 ច្រើនជាងមួយពាន់លានដូស ។

វ៉ាក់សាំងចំនួនពីររបស់ក្រុមហ៊ុនខាងលើនេះ បានឈានដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាលក្នុងខែកក្កដាកន្លងទៅ ហើយគ្រោងនឹងចាប់ផ្តើមចេញលក់នៅទីផ្សារនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner