វៀតណាម​នឹង​រង​ការប្រហារ​ពី​ព្យុះ​ថ្មី​មួយទៀត​ ​ចុង​ស​ប្តាហ៍​នេះ

​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ កំពុង​ដុតដៃដុតជើង​ ​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​ ​ទៅកាន់​ទី​ទួល​មាន​សុវត្ថិភាព​ ​ខណៈ​ព្យុះ​ត្រូពិក​ S​a​u​d​e​l​ ​កំពុង​រំកិល​កាន់តែ​ខិត​ជិតដល់​ប្រទេស​មួយ​នេះ​ ​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ស្រាប់​ដោយសារ​ទឹកជំនន់​ ​និង​ការ​រអិល​បាក់​ដី​។​

បន្ទាប់ពី​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ ​ព្យុះ​ត្រូពិក​ S​a​u​d​e​l​ ​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃពុធ​នេះ​ ​ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មកដល់​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្ដាហ៍​នេះ​ ​ដោយ​នឹង​វាយប្រហារ​លើ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​។​

​តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​បាន​និង​កំពុង​រងគ្រោះ​ស្រាប់​ទៅ​ហើយ​ ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​បំផុត​ ​មិនធ្លាប់​មាន​ក្នុងរយៈពេល​ជាង​ ​២​ទសវត្សរ៍​មកនេះ​ ​ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​ ​១​១​១​នាក់​គិត​ត្រឹម​ថ្ងៃពុធ​នេះ​ ​ខណៈ​មនុស្ស​ ​២​២​នាក់​ទៀត​បាត់ខ្លួន​៕ ប្រភពពី ​cna

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner