ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

​ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៧ពាន់៩១៧ករណី និងការស្លាប់ថ្មី​មានចំនួន២១៤នាក់។ ការឆ្លង​ថ្មី​​នៅថ្ងៃនេះ​បានកើតឡើងលើ​ប្រទេ​ស​​ចំនួន៨រួម​មាន​ប្រទេ​សឥណ្ឌូនេស៊ី, ​​​ហ្វីលី​ពី​​ន, សឹង្ហបុរី, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី,  ថៃ, វៀតណាម, និងប្រទេស​កម្ពុជា ​។​ប្រទេស​ដែ​ល​មាន​ការ​ស្លាប់​ថ្មីមាន៤ប្រទេស គឺប្រទេស​ឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេ​ស​ម៉ាឡេស៊ី។ ចំ​ណែក​ប្រទេ​ស​​ដែល​​មិន​រង​កា​រ​ឆ្លង​ថ្មី​មាន២ប្រទេស​ ​​គឺ​ប្រទេសប្រុយណេ, និងប្រទេស​ឡាវ។

ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ​នេះ​ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តា​ប្រទេស​អាស៊ាន​ដែលមាន​ការឆ្លងថ្មីចំនួន៤ពាន់២៦៧ករណីដែលនាំឲ្យការឆ្លងសារុបមាន​ចំនួន​​​៣៧ម៉ឺន៣ពាន់១០៩​ករណី។ ចំណែកការស្លាប់ថ្មី​នៅថ្ងៃ​នេះ​​​មាន​ចំនួន១២៣នាក់ដែលនាំឲ្យ ការស្លាប់​សារុប​បាន​ឡើងដល់​ចំនួន​១ម៉ឺន២ពាន់៨៥៧នាក់​។​ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការស្លាប់ច្រើនជាង​គេ​ក្នុង​​​ចំ​ណោ​ម​​ប្រទេស​អាស៊ានទាំង១០។

ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៤៦៨ករណីដែលនាំឲ្យការឆ្លងសារុប​ចំនួន​៣៦ម៉ឺន២ពាន់២៤៣ករណី។ ចំ​ណែកការស្លាប់ថ្មីវិញ មានចំនួន៥៧នាក់ដែលនាំឲ្យ​ការ​ស្លាប់​សារុបមាន​ចំនួន៦ពាន់៧៤៧នាក់។​

នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់២៩៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ម៉ឺន៨ពាន់៥០២ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៣១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៤៥​នាក់​។

ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៨៦២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ម៉ឺន២ពាន់២២៥ករណី​។ ចំណែកការស្លាប់ថ្មីមានចំនួន៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១៩៣នាក់។

នៅក្នុងប្រទេសសឹង្ហបុរីក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការ​ឆ្លង​សារុប​មានចំនួន៥ម៉ឺន៧ពា​ន់៩៣៣ករណី​។​

ប្រទេសថៃមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧០៩ករណី។

ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៤១ករណី។

ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨៦ករណី។

ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺ​ប្រទេសប្រុយណេ, និងប្រទេសឡាវ។

  គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨៥ម៉ឺន៩ពាន់៣១៨ករណី, និង​ការស្លាប់មាន២ម៉ឺន៨៦៧នាក់។

បើគិត​​​សារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤១លានករណី, និងការស្លាប់មានជាង១លាន១៣ម៉ឺននាក់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner