ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្តជួបប្រជាពលរដ្ឋ ដែលរងគ្រោះនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១ម៉ឺនគ្រួសារ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យចំនួន៤ទីតាំងរួចទៅហើយ ក្នុងនោះមាននៅក្រុងប៉ោយប៉ែត ស្រុកសិរីសោភណ្ឌ ស្រុកថ្មពួក និងស្រុកមង្គលបុរីផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner