ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ត្រូវបានគ្រូពេទ្យឆ្មបខេត្តកោះកុង ជួយសង្គ្រោះដោយសុវត្ថិភាព

កោះកុង៖ យោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុងបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ភ្លាមៗនោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ បន្ទាប់មកក៍បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner