អាជ្ញាធរខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌​ប្រគល់ជូនអង្គភាពអធិការដ្ឋាននគរបាលខណ្ឌ​មានជ័យ

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ៨កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។

ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ យើង បានបំពេញការងារ ការពារនូវជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនអោយមាន បងប្អូនណាម្នាក់ស្លាប់ដោយជំនន់ទឹកភ្លៀងនេះឡើយ ជាងនេះទៅ ទៀតកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ យើងបានបង្ក្រាបនូវបទ ល្មើសជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀនក្នុងមូលដ្ឋានខណ្ឌផងដែរ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ធ្វើយ៉ាងណាកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ៖
១. ត្រូវមានវិន័យ
២. ត្រូវស្តាប់បទបញ្ជា
៣. ត្រូវគោរព តួនាទី ភារកិច្ច ។

អំណោយដែលត្រូវទទួលរួមមាន ៖

  • ទឹកសុទ្ធ ឱរ៉ាល់ ៣០កេស , ទឹកក្រូច ៣០កេស , ទឹកត្រី ២៥ យួរ , ទឹកស៊ីអ៉ីវ ២៥ យួរ , មី ១២កេស , ត្រីខ ១០ យួរ រួមទាំង ថវិកា ២០០ដុល្លារ សំរាប់ទ្រទ្រង់ក្នុងអធិការដ្ឋាននគរបាល៕
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner