ហ្វីលីពីនជម្លៀសប្រជាជនជិត ១.៨០០នាក់ ខណៈដែលព្យុះត្រូពិច Molave កំពុងខិតជិតមកដល់

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រទេសហ្វីលីពីនបានជម្លៀសប្រជាជនប្រមាណជិត ១.៨០០នាក់ និងផ្អាកការធ្វើដំណើរតាមសមុទ្រ ខណៈដែលព្យុះត្រូពិច Molave ត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយនៅលើតំបន់ចំនួន ២ នៅភាគខាងត្បូងនៃកោះ Luzon នៅថ្ងៃទី ២៥ ខែតុលា។

ការិយាល័យអាកាសធាតុជាតិបាននិយាយដោយព្រមានថា ខ្យល់ព្យុះស៊ីក្លូនត្រូពិចនឹងបង្កជាបញ្ហាសម្រាប់ខេត្តមួយចំនួនក្នុងតំបន់ Bicol និង Calabarzon ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ប្រតិបត្តិការធ្វើដំណើរតាមសមុទ្រត្រូវបានលុបចោលនៅក្នុងតំបន់ Calabarzon ដោយមានមនុស្សចំនួន ៦៦២នាក់បានជាប់គាំងនៅកំពង់ផែដោយសារតែមានខ្យល់បក់ខ្លាំង។

នៅក្នុងខេត្ត Bicol ប្រជាជនសរុបចំនួន ៥៣២គ្រួសារ ឬស្មើនឹង ១.៧៨៩នាក់ត្រូវបានជម្លៀសជាមុនទៅកាន់ទីជម្រកបណ្តោះអាសន្ន។ ព្យុះ Molave បានកើតឡើងបន្ទាប់ពីព្យុះ Saudel ដែលបានកើតឡើងកាលពីសប្តាហ៍មុន ហើយបានបង្កឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងខេត្ត Quezon ក្នុងតំបន់ Calabarzon នៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល។

បន្ទាប់ពីឆ្លងកាត់ប្រជុំកោះហ្វីលីពីនហើយ ព្យុះ Molave ត្រូវបានគេរំពឹងថានឹងបន្តទៅលើសមុទ្រខាងកើតដែលអាចក្លាយទៅជាប្រភេទព្យុះទីហ្វុងនៅត្រឹមល្ងាចថ្ងៃទី ២៧ ខែតុលា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner