កម្ពុជាបានបញ្ជូនកងអាវុធហត្ថមួកខៀវចំនួន ៧៣នាក់ ទៅបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង

អត្ថបទដោយ៖
AMS

តាមព័ត៌មានពី ​AKP បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា លេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅ ប្រទេសស៊ូដង់ខាងត្បូង ដើម្បីប្តូរវេនកងអាវុធហត្ថលេខ៨៦១ ត្រូវបញ្ចប់បេសកកម្ម ហើយ នឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

នាឱកាសជូនដំណើរយោធាកម្ពុជាទាំង៧៣នាក់ ទៅបំពេញបេកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានក្រើនរម្លឹកដល់ នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មម នុស្សធម៌នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិនៅក្នុងតំបន់បំពេញ បេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារ ជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩៕


ប្រភព៖ ក្រសួងព័ត៌មាន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner