អំណោយរបស់ក្រុមសប្បុរសជនចែកជួនពលរដ្ឋរងគ្រោះ១០០គ្រួសារនៅវាលស្បូវ

អ្នកតំណាងរាស្ត្រ,សប្បុរសជននៃក្រុមហ៊ុនបុរីThe Park Villa និងសប្បុរសជននៃមន្ទីរពេទ្យសូរិយា បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១០០គ្រួសារ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។អំណោយដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះកាលពីថ្ងៃទី២៥តុលាបានអញ្ជើញចូលរួមដោយអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញលោកជំទាវគ្រួច សំអាននិងក្រុមសប្បុរសជនតំណាងដោយលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍នៃ យុវជន គណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល និងលោកស្រី វ៉ាន់ សម្ភស្ស។

លោកជំទាវ គ្រួច សំអាន អ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ បានថ្លែងនូវការអរគុណចំពោះម្ចាស់គម្រោង The Park Villa ដែលមិនត្រឹមតែអភិវឌ្ឍគម្រោងបង្កើតសោភណភាពនិងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សង្កាត់វាលស្បូវ នេះទេ ថែមទំាងនៅបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រនិងប្រជាពលរដ្ឋរងគ្រោះ ក្នុងតំបន់ថែម ទៀត។ អំណោយមនុស្សធម៌ ដែលបានចែកជូន ប្រជាពលរដ្ឋរងគ្រោះចំនួន ១០០ គ្រួសារ នាពេលនោះ គឺក្នុង១ គ្រួសារទទួលបាន: អង្ករ ១០គីឡូក្រាម, មី១កេះ, ទឹកសុទ្ធ១កេះ, ទឹកត្រី១ដុំ, ត្រីខ១យួរ, ថ្នាំពេទ្យ១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល ផងទៀត។

ខណ្ឌច្បារអំពៅ មានសង្កាត់ចំនួន៦ ដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ គឺសង្កាត់និរោធ, សង្កាត់វាលស្បូវ, សង្កាត់ក្បាលកោះ, សង្កាត់ព្រែកឯង, សង្កាត់ព្រែកថ្មី, សង្កាត់ព្រែកប្រា។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃ សង្កាត់ទំាង៦ មានចំនួន ១ពាន់២៥០ គ្រួសារ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner