អៀង សារី ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩)។

អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ នៅក្នុងក្រុងភ្នំពេញ។ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សានយោបាយក្រុងប៉ារីសប្រទេសបារាំង។ លោកបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំងក្នុងឆ្នាំ១៩៥១។ អៀង សារី ត្រូវបានគេជឿថាបានចូលរួមជាមួយ ខៀវ សំផន ក្នុងការបង្កើតចលនា ម៉ាក្សស៊ីស ក្នុងស្រទាប់និសិ្សតកម្ពុជានៅប្រទេសបារាំង។ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ១៩៥៧ អៀង សារី បានក្លាយជាគ្រូបង្រៀនប្រវត្តិវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ និងជាសមាជិកសកម្មនៃបក្សកុម្មុយនីស្តកម្ពុជា។ អៀង សារី បានរត់ចូលព្រៃដើម្បីចូលរួមជាមួយចលនាខ្មែរក្រហមនៅឆ្នាំ១៩៦៣។ ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧១-១៩៧៥ លោកបានចូលរួមជាមួយរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងជាបេសកជនពិសេសរបស់រណសិរ្សរួបរួម ជាតិខ្មែរ។
ពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ អៀង សារី ក៏បានក្លាយទៅជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស។ អៀង សារី បានរត់ភៀសខ្លួនទៅប្រទេសថៃនៅពេលដែលរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩។ គាត់ត្រូវបានកាត់ ទោសកំបាំងមុខពីបទប្រល័យពូជសាសន៍ និងត្រូវផ្តន្ទាទោសប្រហារជីវិតដោយ តុលាការប្រជាជនបដិវត្តន៍កម្ពុជានៅភ្នំពេញ។ អៀង សារី បានបន្តតួនាទីរបស់ខ្លួន ក្នុងរដ្ឋាភិបាលនិរទេស ប៉ុន្តែបានផ្ទេរមុខតំណែងជារដ្ឋមន្រ្តីការបរទេសទៅឲ្យ ខៀវ សំផន បន្ទាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។ អៀង សារី បានចាកចេញពីចលនាខ្មែរក្រហមជាមួយនឹងកងកម្លាំងយោធារាប់ពាន់ នាក់នៅខែសីហាឆ្នាំ១៩៩៦ ជាថ្នូរនឹងព្រះរាជក្រិត្យលើកលែងទោសចំពោះសាលក្រម ឆ្នាំ១៩៧៩ និងការលើកលែងទោសពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ពីការកាត់ទោសក្រោមច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ក្នុងឆ្នាំ១៩៩៤។

ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋ កម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និង មាន ចែងនិងផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើត អង្គ ជំនុំ ជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការ សាធារណៈ នៅ ចំពោះ មុខ អង្គ ជំនុំ ជម្រះ សាលា ដំបូង នឹង ចាប់ ផ្តើម នៅ ឆ្នាំ២០១១។

https://www.facebook.com/blackcrowkh

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner