មាស សុខសោភា បង្ហោះ Status មួយនៅលើបណ្ដាញសង្គមហ្វេសបុក ដើម្បីក្រើនរំលឹកដល់ស្រ្តីទាំងអស់ អោយប្រុងប្រយ័ត្ន ចំពោះជំងឺ មហារីកសុសន់

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ទំព័រហ្វេសបុកផ្លូវការ របស់កញ្ញា មាស សុខសោភា បានបង្ហោះ Status មួយ ដើម្បីក្រើនរំលឹកដល់ស្ត្រីទាំងអស់ អោយប្រុងប្រយ័ត្ន ចំពោះជំងឺមហារីកសុដន់ ។

កញ្ញា មាស សុខសោភា បានលើកឡើងថា ៖ ក្នុងនាមជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចំបងសំរាប់នារីយើងនាពេលបច្ចុប្បន្ននេះ។ភាគច្រើនបញ្ហាជាទូទៅរបស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជំងឺមហារីកសុដន់ ដែលស្រ្តីមួយចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជំងឺមហារីកមួយនេះ។

កញ្ញាបានបន្តទៀតថា ជំងឺមហារីកសុដន់បានក្លាយជាជំងឺដែលកាចសាហាវ ព្រមទាំងបានសម្លាប់ស្រ្តីខ្មែរយ៉ាងច្រើន ដូច្នេះសូមចំណាយពេលវេលាដ៏ខ្លី ក្នុងការត្រួតពិនិត្យនឹងស្វែងយល់ដោយខ្លួនឯងតាមរូបភាពខាងក្រោមនេះ

?សុដន់ផ្លាស់ប្ដូរទំហំ​ និង ទម្រង់
?មានសភាពរមាស់និងឡើងក្រហម នៅលើសុដន់ឬក្បាលសុដន់
?សារធាតុរាវចេញ​ពី ក្បាលសុដន់ទាំងសងខាង ឬ​ តែម្ខាង
?មានដុំពក ត្រង់បរិវេន ក្លៀក ឬ​ ករ
?ដុំកីស ឬ ដុំទឹក វាមានលក្ខណះខុសពីសាច់សុដន់
?ពេលខ្លះសុដន់ប្រែទៅជាប៉ោង ឬ ផតចូល
?ក្បាលសុដន់លឹបចូលក្នុង ឬ ផ្លាស់ប្តូរទីតាំង ឬ ទំហំ
?មានអារម្មណ៍ថាឈឺនៅបរិវេនសុដន់ ឬ ក្លៀក

នេះគឺជាការក្រើនរំលឹកមួយ របស់កញ្ញា មាស សុខសោភា តាមរយៈបណ្ដាញសង្គមហ្វេសបុក តែប៉ុណ្ណោះ ៕

ប្រភពមកពី ទំព័រ Facebook Meas Soksophea

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner