ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

ការឆ្លងថ្មីរបស់ប្រទេសទាំងអាស៊ានទាំង១០មានចំនួន២ម៉ឺន៣ពាន់៤៣៩ករណី ក្នុងរយៈពេល៧២​ម៉ោង​ចុង​ក្រោយ​នេះ។ ប្រទេសចំនួន៨ដែលរងការឆ្លង គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលី​ពីន​, សឹង្ហបុរី, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី,  ថៃ, វៀតណាម, និងប្រទេសកម្ពុជា។ ចំណែកការស្លាប់ថ្មី​ មាន​ចំនួន៥៤៦នាក់ ដែលកើតឡើងលើប្រទេស​ចំនួន​៤ គឺហ្វីលីពីន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, និងប្រទេស​ម៉ាឡេស៊ី។

ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈ៧២ម៉ោងចុងក្រោយនេះគឺជាប្រទសដែលមានការឆ្លងថ្មី​ច្រើនជាងគេ​ក្នុង​បណ្តា​ប្រទេសអាស៊ាន ដែលមានចំនួន១ម៉ឺន១ពាន់២២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៩ម៉ឺន២ពាន់​៩៣២ករណី។ ការស្លាប់ថ្មីមាន​ចំនួន៣៣៤នាក់ ដែលនាំឲ្យការស្លាប់​សារុបមានចំនួន១ម៉ឺន​៣ពាន់៤១១នាក់។​ប្រទេស​ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានការឆ្លងជំងឺកូវីដ១៩សារុប និងការស្លាប់សារុបច្រើនជាង​គេក្នុង​បណ្តាប្រទេសអាស៊ានទាំង១០។

ក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីក្នុងរយ:ពេល៧២កន្លងមកនេះ មាន​ចំនួន៥ពាន់៨៣១ករណី​​ ដែលនាំ​ឲ្យ​ការ​ឆ្លងសារុប​មាន​ចំនួន៣៧ម៉ឺន១ពាន់៦៣០ករណី។ ចំណែកការស្លាប់ថ្មីមាន​ចំនួន១២៤នាក់ ដែល​នាំឲ្យការ​ស្លាប់​សារុបមានចំនួន៧ពាន់៣៩នាក់។

ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៧៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន៤ពាន់៧៧៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៩៥នាក់។

ចំណែកប្រទេសម៉ាឡេស៊ី ការឆ្លងថ្មីមានចំនួន២ពាន់៧៦១ករណី ដែលនាំឲ្យការឆ្លងសារុប​មាន​ចំនួន២ម៉ឺន​៦ពាន់៥៦៥ករណី។​ ចំណែកការស្លាប់ថ្មីមានចំនួន២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២២៩នាក់។

នៅក្នុងប្រទេសសឹង្ហបុរីនោះវិញ ការឆ្លងថ្មីមានចំនួន២២ករណី ដែលនាំឲ្យការឆ្លងសារុប​មានចំនួន​៥ម៉ឺន៧​ពាន់៩៧៣ករណី។

ប្រទេសថៃមានការឆ្លងថ្មីចំនួន១៦ករណីក្នុងរយៈ៧២ម៉ោងកន្លងមកនេះ ដែលនាំឲ្យការឆ្លងសារុប​មានចំនួន​៣ពាន់៧៤៣ករណី។ 

ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន២០ករណីក្នុងរយ:ពេល៧២ម៉ោងចុងក្រោយដែលនាំឲ្យការឆ្លងសារុប​មានចំនួន១ពាន់១៦៨ករណី។

ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសប្រុយណេ, និងប្រទេសឡាវ។

គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨៩ម៉ឺន៩ពាន់២៤៤ករណី, និងការ ស្លាប់មាន២ម៉ឺន១ពាន់៨៩៩នាក់ ។

បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤៣លាននាក់, និងការ ស្លាប់មានជាង១លាន១៥ម៉ឺននាក់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner