វៀតណាមនឹងជម្លៀសជាង១លាននាក់ ព្រោះព្យុះសង្ឃរាថ្មី១ទៀត ទើបវាយប្រហារហ្វីលីពីន

វៀតណាមត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋ១លាន៣សែននាក់ ខណៈដែលព្យុះ Molave ដែលបានវាយប្រហារហ្វីលីពីន កាលពីយប់មិញ បង្កជាការបាក់ដីនិងទឹកជំនន់ ហើយអ្នកនេសាទរជាច្រើននាក់បាត់ខ្លួន នាថ្ងៃចន្ទ ទី២៦ តុលានេះ។
ព្យុះសង្ឃរាដែលមានល្បឿនខ្យល់១២៦គីឡូម៉ែត្រក្នុង១ម៉ោង ឬអាចឈានដល់១៥០គីឡូម៉ែត្រ បានធ្វើឲ្យកោះ Luzon របស់ហ្វីលីពីន ត្រូវបានភ្លៀងជន់លិច បាក់ដី ក្នុងតំបន់ជាច្រើន នេះបើតាមអាជ្ញាធរហ្វីលីពីន។ ព្យុះទី១៧ ដែលធ្លាប់វាយប្រហារហ្វីលីពីនខ្លាំងកាលពីឆ្នាំមុនដែរនោះ ត្រូវបានព្យាករណ៍ថា នឹងវាយប្រហារតំបន់កណ្តាលវៀតណាម នៅថ្ងៃពុធ សប្តាហ៍នេះ ជាមួយនឹងល្បឿនខ្យល់ ១៣៥គីឡូម៉ែត្រក្នុង១ម៉ោង។ បើបែបនេះមែន វានឹងក្លាយជាព្យុះទី៤ដែលវាយប្រហារវៀតណាម ក្នុងពេល១ខែនេះ ខណៈដែលព្យុះមុនៗ បណ្តាលឲ្យវៀតណាមស្លាប់មនុស្ស១៣០នាក់ បាត់ខ្លួន២០នាក់ នៅតំបន់កណ្តាល។

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានប្រកាសថា ព្យុះ Molave នេះនឹងមានឥទ្ធិពលខ្លាំងណាស់ ដែលនឹងវាយប្រហារតំបន់ជាច្រើន ដោយបានផ្ញើសារព្រមាននេះទៅកាន់បណ្តាខេត្ត និងក្រុង ដែលត្រូវព្យុះនេះវាយប្រហារ៕ ប្រភពពី Rueters

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner