ក្រុមការងារល្បាតដោះអន្ទាក់រំដោះជីវិតសត្វព្រៃ

កម្លាំងប្រជាសហគមន៍ដែលគាំទ្រដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ចូលរួមល្បាតការពារនិងអភិរក្សធនធានធម្មជាតិជាមួយមន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់រំដោះជ្រូកព្រៃ ១ ក្បាលឱ្យរួចរស់ជីវិតឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

អន្ទាក់ជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជាជាពិសេសសត្វដែលរកស៊ីលើដី។ រយៈពេល ៩ ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានជិត ២០០០ ពីក្នុងតំបន់អភិរក្សខេត្តមណ្ឌលគិរី ហើយបានដោះអន្ទាក់បានចំនួន ៣០០០០ អន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។

ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន

ads banner