ទំនងមានទំនាស់បើកវ៉ាជែងគ្នា ខ្មាន់កាំភ្លើងបេីករថយន្តបាញ់រះមកលើម៉ូតូកង់បី ជាច្រើនគ្រាប់ផ្អេីលដល់សមត្ថកិច្ច

ភ្នំពេញ៖ ខ្មាន់កាំភ្លើងបេីករថយន្តស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងបាញ់រះ៥ គ្រាប់មកលើកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំម៉ូតូកង់បី តែមិនបណ្តាលឲ្យមានអ្នករបួសនោះទេ ឯខ្មាន់កាំភ្លើងបើករថយន្តគេចខ្លួនបាត់។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌លឿង មួយគ្រឿង និងរថយន្តស៊េរីទំនើបពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស៧ មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែរជិះរថយន្តបានបើកកញ្ចក់ដកកាំភ្លើង បាញ់រះទៅលើអ្នកបើកបរម៉ូតូកង់បីចំនួន៥ គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីធ្លុះ។​ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅបាត់។

បើតាមការៀបរាប់ពីរងគ្រោះជាម្ចាស់ម៉ូតូកង់បី មិនបានប្រាប់ពីមូលហេតុ អ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ូ រ៉យ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា។ ក្រោយហេតុការភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល។​ ចំណែកភាគីម៉ូតូកង់បី ក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរបានបើកម៉ូតូកង់បីបន្តដំណើរទៅមុខបាត់ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។

ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនឹងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្ក ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ៖  ជីម  ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner