មិនខ្វល់ពីការទាមទារឲ្យចេញពីតំណែង តែលោក​ ​ប្រា​យុទ្ធ​ប្រាប់សភាថា ​បាតុកម្ម​ខុសច្បាប់​នៅ​​ថៃ​ត្រូវតែ​គ្រប់គ្រង​ឲ្យបាន​

នាយករដ្ឋមន្ត្រី​ ​Pray​u​t​ C​h​an​-o-c​h​a​ ​បាន​និយាយ​ថា​ ​ប្រទេស​ថៃ​ចាំបាច់​ត្រូវតែ​នាំ​ពួក​បាតុករ​ខុសច្បាប់​ ​ឲ្យ​ស្ថិត​ការ​គ្រប់គ្រង​ ​នេះ​ជា​ការ​ថ្លែង​របស់​លោក​ ​ក្នុង​កិច្ចប្រជុំ​សភា​បន្ទាន់​ដោះស្រាយ​វិបត្តិនយោបាយ​កើត​ចេញពី​បាតុកម្ម​រាប់​ខែ​ ​កាលពី​ថ្ងៃ​ទី​២​៦​ ​តុលា​ ​ម្សិលមិញ​។​


​លោក​ ​ប្រា​យុទ្ធ​ ​ដែល​ជា​អតីត​មេដឹកនាំ​យោធា​ដឹកនាំ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២​០​១​៤​ ​កំពុង​ប្រឈម​នឹង​កា​រដាក់​សំពាធ​ ​ប៉ុន្មាន​ស​ប្តាហ៍​ថ្មីៗ​នេះ​ ​ពីសំណាក់​ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​ ​ដែល​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​។​


​លោក​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ថា​«​បើ​ទោះបីជា​ប្រជាជន​មាន​សេរីភាព​ ​ក្នុង​ការ​ធ្វើបាតុកម្ម​ ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ ​ប៉ុន្តែ​អាជ្ញាធរ​ចាំបាច់​គ្រប់គ្រង​បាតុកម្ម​ខុសច្បាប់​»​។​ ​លោក​បន្ថែម​ថា​ ​«​យើង​មិន​ចង់​ឃើញ​ការ​ប៉ះទង្គិច​ ​ឬ​កុប្បកម្ម​ក្នុង​ប្រទេស​ទេ​»​ ​លោក​ចោទប្រកាន់​បាតុករ​មួយ​ចំនួន​ធ្វើសកម្មភាព​មិន​ត្រឹមត្រូវតាម​ច្បាប់​ទេ​៕​ ​ប្រភព​ពី​ ​A​F​P​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner