​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៣​លាន​៧​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​១​សែន​នាក់

​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៣​លាន​៧​៧​ម៉ឺន​៤​ពាន់​៩​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៦​ម៉ឺន​៤​ពាន់​៤​៩​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​២​លាន​១​៧​ម៉ឺន​៨​ពាន់​៧​៤​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៩​៦​ម៉ឺន​២​ពាន់​៧​៨​៣​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​១​ពាន់​៤​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៨​៣​ម៉ឺន​៣​ពាន់​៨​២​៤​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៩​៤​ម៉ឺន​៥​ពាន់​៨​៨​៨​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៩​ពាន់​៥​៣​៥​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​៩​ម៉ឺន​៨​ពាន់​៧​១​៥​នាក់​ ​។​

​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៤​១​ម៉ឺន​១​ពាន់​៥​៥​០​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៧​ពាន់​៤​៥​១​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៨​៦​ម៉ឺន​៥​ពាន់​៩​៣​០​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner