អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​នី​ចោទ​គ្នា​ថា​ ​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​ដែល​ជ្រោមជ្រែង​ដោយ​សហរដ្ឋអាមេរិក

​អា​មេ​នី​៖​ ​ប្រទេស​អា​មេ​នី​ ​និង​ ​អា​ហ្សែ​បៃ​ហ្សង់​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​​​ថា​ ​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​មួយ​ ​ដែល​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​សហរដ្ឋអាមេរិក​ ​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូលជាធរមាន​បាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ក្រសួងការបរទេស​អា​ហ្សែ​បៃ​ហ្សង់​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​កងទ័ព​អា​មេ​នី​បាន​ផ្លោង​គ្រាប់​ដាក់​ភូមិ​អ្នកស្រុក​ក្នុង​តំបន់​ ​T​e​r​t​e​r ​និង​ ​L​a​chin​ ​ដែល​ជា​ការរំលោភ​ទាំងស្រុង​ទៅលើ​បទ​ឈប់​បាញ់​គ្នា​នោះ​ ​។​ ​ដោយឡែក​ក្រសួង​ការពារ​ជាតិ​អា​មេ​នី​វិញ​ ​ក៏បាន​លើកឡើង​នូវ​ភាសា​ស្រដៀងគ្នា​នេះ​ផង​ដែរ​ ​ដោយ​ចោទប្រកាន់​កងកម្លាំង​អា​ហ្សែ​បៃ​ហ្សង់​ថា​ ​បាន​រំលោភ​ទាំងស្រុង​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ​ ​ដោយ​បាញ់​គ្រាប់​ផ្លោង​គ្រាប់​ទៅលើ​តំបន់​ជាច្រើន​នៃ​កម្លាំង​ខ្សែត្រៀម​របស់​ខ្លួន​ ​។​


​សូម​រំលឹក​ផង​ដែរ​ថា​ ​ទាំង​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុននេះ​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​ ​T​wit​t​e​r ​ដោយ​អប​អរសាទរ​ប្រទេស​ទាំងពីរ​ថា​ ​បាន​យល់ព្រម​ដល់​ការ​ទទួលយក​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner