​ឥណ្ឌា​និយាយ​ថា​ ​ខ្លួន​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​វិ​ស​័​យ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​ចែករំលែក​ទិន្នន័យ​ពី​ផ្កាយរណប

​ឥណ្ឌា​៖​ ​ឥណ្ឌា​ ​និង​សហរដ្ឋអាមេរិក​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិ​ស​័​យោធា​ ​ដើម្បី​ចែករំលែក​ទិន្នន័យ​ពី​ផ្កាយរណប​ ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ​Mark​ ​E​s​per​ ​នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ ​និង​ ​កិច្ច​សហប្រតិបត្តិការ​មូលដ្ឋាន​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ភូមិសាស្ត្រ​ ​ហៅ​កាត់​ថា​ (​BE​CA​) ​នេះ​ ​នឹង​អនុញ្ញាត​ឱ្យ​ឥណ្ឌា​ទទួល​បាន​ទិន្នន័យ​ភូមិសាស្ត្រ​ ​និង​ផ្នែក​អវកាស​ជាដើម​ ​។​ ​លោក​ ​Mark​ ​E​s​per​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ញូដេ​លី​ ​ប្រទេស​ឥណ្ឌា​ ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​សម្រាប់​កិច្ចពិភាក្សា​សន្តិសុខ​ថ្នាក់​កំពូល​មួយ​ ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ ​។​


​សូម​បញ្ជាក់​ថា​ ​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​នឹង​បន្ត​ដំណើរ​ពី​ឥណ្ឌា​ទៅកាន់​ប្រទេស​ស្រី​លង្កា​ ​ម៉ា​ល់​ឌី​វ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​ប្រទេស​ទាំងអស់​នេះ​សុទ្ធ​សឹង​មាន​តួនាទី​យ៉ាងសំខាន់​ ​ក្នុង​ចរាចរណ៍​នាវា​នៅ​មហាសមុទ្រ​ឥណ្ឌា​ ​ដែល​ចិន​បាន​ដាក់​ស្រមោល​នៅ​ទីនោះ​កាន់តែ​ច្រើន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner