អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនដែលស្ថិតនៅក្នុងឃុំត្បែង ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់


ខេត្តកណ្តាល៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានគណៈកម្មាធិការ សាខាបក្ស «ខ៦» និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ព្រមទាំង ក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងទទួលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ចំនួន១.១២០ គ្រួសារ ក្នុងឃុំទាំង៧ នៃស្រុកកណ្តាលស្ទឹង  និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនស្ថិតនៅក្នុងឃុំត្បែងដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់  ដេីម្បីរៀបចំផែនការក្នុងការជួសជុលស្ថាបនាឡេីងវិញ ។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១.១២០គ្រួសារ ក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ទឹកបរិសុទ្ធ ១យួរ, ភួយ១, ក្រមា ១  និងថវិកា ៤០.០០០ ម៉ឺនរៀល។
-ឧបត្ថម្ភសាលាស្រុក៖ ៤.០០០.០០០រៀល
-ឧបត្ថម្ភឃុំទាំង ៧ (១ឃុំទទួលបានៈ ១.០០០.០០០រៀល) ស្មើ ៧.០០០.០០០រៀល
-ឧបត្ថម្ភសឹករង៖ ៣០០.០០០រៀល
-ឧបត្ថម្ភប៉ូលិសស្រុក៖ ១.០០០.០០០រៀល
-ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖ ៥០០.០០០រៀល
-ឧបត្ថម្ភប្រជាការពារ៖ ៣០០.០០០រៀល
-ឧបត្ថម្ភយុវជនគណៈបក្ស៖ (២០នាក់/១នាក់ទទួលបានៈ ៥០.០០០រៀល) ស្មើ ១.០០០.០០០រៀល
-ឧបត្ថម្ភយុវជនកាកបាទក្រហម៖ (២០នាក់/១នាក់ទទួលបានៈ ៤០.០០០រៀល) ស្មើ ៨០០.០០០រៀល
និងចំណាយផ្សេងៗទៀត ដែលសរុបជាថវិកាប្រមាណ ២៥៤.០០០.០០០រៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner