​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​ស្នើសុំ​អោយ​អា​ល្លឺម៉ង​ស៊ើប​អង្កេត​ព្រះមហាក្សត្រ​ថ្មី​របស់​ខ្លួន

​ថៃ​៖​ ​បាតុករ​ថៃ​ ​នៅ​ថ្ងៃចន្ទ​ ​និង​អង្គារ​នេះ​បាន​ពង្រីក​ការ​តវ៉ា​ប្រឆាំង​របស់​ពួកគេ​ដល់កំរិត​អន្តរជាតិ​ ​ដោយ​បាន​នាំគ្នា​ដើរ​ដង្ហែ​ទៅកាន់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​រដ្ឋធានី​បាងកក​ ​ក្នុង​បំណង​ស្នើ​អោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​បើក​ការស៊ើបអង្កេត​ថា​តើ​ព្រះមហាក្សត្រ​ថៃ​បាន​ប្រើ​ឥទ្ធិពល​នយោបាយ​ទេ​ ​អំឡុង​ពេល​ព្រះអង្គ​គង្គ​នៅ​ព្រះរាជដំណាក់​នៅ​ទីក្រុង​បា​វ៉ា​រៀ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ក្រុម​បាតុករ​ប្រមាណ​៥​ពាន់​នាក់​ទៅ​១​ម៉ឺន​នាក់​ ​បាន​ផ្គើន​នឹង​ការព្រមាន​របស់​អាជ្ញាធរ​ហាម​មិន​អោយ​ពួកគេ​ជួបជុំ​តវ៉ា​ដោយ​ខុសច្បាប់​ ​ហើយ​បាន​នាំគ្នា​ដើរ​ទៅកាន់​ស្ថានទូត​ ​ក្នុង​កិច្ច​ខិតខំ​មួយ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ព្រះមហាក្សត្រ​ ​មហា​ ​វេច​រ៉ា​ឡុង​កន​ ​ដែល​ព្រះអង្គ​គង្គ​នៅ​អាល្លឺម៉ង់​ភាគច្រើន​ជាមួយ​ស្រីស្នំ​ជាច្រើន​ ​។​ ​ពួកគេ​បាន​ប្រគល់​លិខិត​មួយ​ទៅកាន់​មន្ត្រី​ស្ថានទូត​ដោយ​ស្នើសុំ​អោយ​អាល្លឺម៉ង់​ធ្វើ​ការស៊ើបអង្កេត​ថា​តើ​ស្តេច​អង្គ​នេះ​ ​បាន​ពាក់ព័ន្ធ​ក្នុង​នយោបាយ​ថៃ​ ​ដោយ​ប្រើ​បុព្វសិទ្ធិ​របស់​ទ្រង់​ ​ដើម្បី​បង្គាប់បញ្ជា​ចេញពី​អាល្លឺម៉ង់​ដែរ​ឬ​អត់​ ​។​


​សូមជំរាប​ថា​ ​ក្រុម​បាតុករ​ក៏​រិះគន់​សភា​របស់​ខ្លួន​ ​ដែល​កំពុង​ជួប​ប្រជុំ​ចាប់តាំង​ពី​ថ្ងៃចន្ទ​មក​ ​ដើម្បី​ពិភាក្សា​រក​វិធី​បន្ថយ​កំដៅ​នយោបាយ​ ​ដែល​បង្កឡើង​ពី​ការ​តវ៉ា​ដឹក​ ​នាំ​ដោយក្រុម​និស្សិត​ជាង​៣​ខែ​មកនេះ​ ​តែ​មិន​និយាយ​អំពី​ការ​ទាមទារ​របស់​ពួកគេ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner