មន្រ្តី​ជាន់ខ្ពស់​អង្គការ​ ​WHO​ ​ជំរុញ​អោយ​អឺរ៉ុប​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19

​ស្វីស​៖​ ​នាយក​ផ្នែក​កម្មវិធី​សង្គ្រោះ​បន្ទាន់​អង្គការ​ ​WHO​ ​លោក​ ​ម៉ៃ​ ​រី​យ៉ា​ន​ ​បញ្ជាក់​ថា​ ​ពេលនេះ​ទ្វីប​អឺរ៉ុប​កំពុង​ស្ថិតនៅ​ពីក្រោម​ការ​គំរាមកំហែង​ពី​ជំងឺ​ ​CO​V​I​D​-19 ​នៅឡើយ​ ​ដូច្នេះ​ការ​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ ​គឺជា​រឿង​ដែល​ទ្វីប​អឺរ៉ុប​ត្រូវតែ​ធ្វើ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ក្នុង​ស​ន្និសិ​ទ​កាសែត​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ​ម៉ៃ​ ​រី​យ៉ា​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ទ្វីប​អឺរ៉ុប​ត្រូវការ​ការ​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ហើយ​បញ្ហា​កង្វះ​សមត្ថភាព​ក្នុង​ការ​តាមដាន​អ្នកជំងឺ​នេះ​ ​នឹង​ជ​ម្រុ​ញ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​ ​។​


​ដោយឡែក​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​ក៏បាន​អះអាង​ដែរ​ថា​ ​វា​មាន​សារៈសំខាន់​ណាស់​ ​ដែល​រដ្ឋាភិបាល​ ​និង​ពលរដ្ឋ​ទាំងអស់​ចាំបាច់​ត្រូវ​ចូល​រួមចំណែក​ ​និង​ត្រូវតែ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ ​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner