ចិន​ចាត់វិធានការ​សងសឹក​វិញ​ ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក​ចំនួន​០​៦

​ចិន​៖​ ​ចិន​បាន​រឹត​បន្តឹង​ច្បាប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក​មួយ​ចំនួន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ក្នុង​វិធានការ​មួយ​ដែល​ខ្លួន​និយាយ​ថា​ ​ចាំបាច់​ ​និង​តប​ត​ទៅវិញ​ ​ក្រោយ​អ្នកកាសែត​ចិន​នៅ​អាមេរិក​រង​ការ​រឹតត្បិត​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​បន្ទាប់ពី​អាមេរិក​ប្រកាស​ថា​ ​បណ្តាញ​ផ្សព្វផ្សាយ​ចិន​ជាច្រើន​ទៀត​ ​ជា​ “​បេសកកម្ម​បរទេស​”​នោះ​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ​បាន​ទាមទារ​ឱ្យ​ក្រុម​សារ​ព័ត៌មាន​អាមេរិក​ចំនួន​០​៦​រាយការណ៍​ទៅ​រដ្ឋាភិបាល​ចិន​ ​អំពី​បុគ្គលិក​ហិរញ្ញវត្ថុ​ ​និង​អចល​ន​ទ្រព្យ​របស់​ពួកគេ​ ​។​ ​ក្រុម​ទាំងនោះ​រួមបញ្ចូល​ផង​ដែរ​នូវ​កាសែត​ ​L​A​ ​Time​s, ​News​week​ ​និង​ទូរទស្សន៍​ ​A​BC ​។​


​សូម​រំលឹក​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ចំនួន​០​៦​បន្ថែម​ទៀត​ជា​កន្លែង​ឃោសនាការ​របស់​រដ្ឋ​ចិន​ ​។​ ​វា​គឺជា​ជុំ​ទីបី​ហើយ​នៃ​ការ​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ជា​ “​បេសកកម្ម​បរទេស​” ​ដែល​អាមេរិក​តម្រូវ​អោយ​ពួកគេ​រាយការណ៍​ព័ត៌មាន​លម្អិត​ ​អំពី​បុគ្គលិក​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​និង​ប្រតិបត្តិការ​អចលនៈ​ទ្រព្យ​ទៅកាន់​ក្រសួងការបរទេស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner