​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​ម​ន្រ្តី​ជាន់ខ្ពស់​ ​និង​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​របស់​អ៊ី​រ៉​ង់

អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​បុគ្គល​ ​និង​ក្រុមហ៊ុន​ប្រេង​របស់​ប្រទេស​អ៊ី​រ៉​ង់ ​ដែល​សកម្មភាព​នេះ​ ​ជា​ការ​បង្កើន​ទ្វេ​ដង​នូវ​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​ខ្លួន​ប្រឆាំង​នឹង​ទីក្រុង​តេ​ហេ​រ៉​ង់ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ជាមួយគ្នា​នេះ​ ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​ក្រសួង​ប្រេង​អ៊ី​រ៉​ង់, ​ក្រុមហ៊ុន​ប្រេង​ជាតិ​អ៊ី​រ៉​ង់ N​I​OC, ​ក្រុមហ៊ុន​ដឹកនាំ​ប្រេង​ជាតិ​អ៊ី​រ៉​ង់ N​IT​C ​ត្រូវ​បានជា​ប់​ទណ្ឌកម្ម​ ​ដោយ​ចោទ​ពី​បទ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដល់​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ី​រ៉​ង់ (​I​R​G​C-Q​F​) ​។​ ​បន្ថែម​លើ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ប្រេង​អ៊ី​រ៉​ង់​លោក​ ​ប៊ី​ចាន​ ​ណាម​ដា​ ហ្សា​ន​ហ្គាណេ ​និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ N​I​OC ​និង​ N​IT​C ​ក៏​ត្រូវ​បាន​កត់ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ផង​ដែរ​ ​។​


​ការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ​ ​បាន​កើតមានឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​កត់ឈ្មោះ​ឯកអគ្គរដ្ឋទូត​អ៊ី​រ៉​ង់​ប្រចាំ​ប្រទេស​អ៊ី​រ៉ា​ក់​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ​ដោយ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ​កំពុង​បម្រើ​ ​ឬ​ជា​អ្នកតំណាង​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ី​រ៉​ង់ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner