​វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

​នគរបាល​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​ជន​សង្ស័យ​១​៧​នាក់​ ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​ ​ក្រោយ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ដ៏​ធំ​ ​នា​ថ្ងៃ​ទី​២​៧​ ​តុលា​ ​២​០​២​០​។​


​ការ​ចាប់ខ្លួន​ក្រោយពេល​នគរបាល​ជាង​១​០​០​នាក់​បាន​ឆ្មក់​ទីតាំង​រាប់​សិប​កន្លែង​ ​ក្នុង​ក្រុង​ហូ​ជី​មិញ​ ​និង​ខេត្ត​ក្បែរ​ៗ​ខាង​ ​គឺ​ខេត្ត​ ​Bin​h​ ​D​uon​g​ ​និង​ ​T​a​y​ N​in​h​ ​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​រួម​មាន​ទាំង​ហេ​រ៉ូ​អ៊ី​ន​ ​មេ​តំ​ហ្វេ​តា​មីន​ ​និង​ថ្នាំញៀន​ផ្សេងៗ​ទៀត​ ​នេះ​បើ​តាម​នគរបាល​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​n​Express​។​

ហូ​ជី​មិញ​ត្រូវ​បាន​ចាត់ទុកជា​ទីតាំង​ផ្ទេរ​ថ្នាំញៀន​ ​ពី​តំបន់ត្រីកោណមាស​ ​ដោយ​នគរបាល​ថា​ ​ថ្នាំញៀន​មាន​ប្រភព​ពី​តៃ​វ៉ាន់​ ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​កូរ៉េ​ខាងត្បូង​ ​សូម្បីតែ​អឺរ៉ុប​ ​ព្រមទាំង​អូស្ត្រាលី​ ​និង​តំបន់​អាមេរិក​ឡា​ទី​ន​ទៀត​ផង​។​


​វៀតណាម​គឺជា​ប្រទេស​ដែល​មានច្បាប់​គ្រឿងញៀន​ដ៏​តឹងរឹង​មួយ​ ​ក្នុង​ពិភពលោក​ ​ដោយ​ក្នុង​នោះ​ ​ជន​ជួញ​ដូរ​គ្រឿងញៀន​ ​ច្រើនជាង​៦​០​០​ក្រាម​ ​នៃ​ហេ​រ៉ូ​អ៊ី​ន​ ​ឬ​ជាង​២​.​៥​គីឡូក្រាម​នៃ​មេ​តំ​ហ្វេ​តា​មីន​ ​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោសប្រហារជីវិត​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner