​រដ្ឋ​ម​ន្រ្តី​ការបរទេស​រុស្ស៊ី​ធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩

​ក្រសួងការបរទេស​រុស្ស៊ី​បានឲ្យ​ដឹង​ ​កាលពី​ថ្ងៃ​ទី​២​៧​ខែ​តុលា​ថា​ ​លោក​ ​L​a​v​ro​v​រដ្ឋ​ម​ន្រ្តី​ការបរទេស​រុស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​ច​ត្តាឡី​ស័ក​ខ្លួនឯង​ដោយសារ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩​។​

ប្រព័ន្ធ​សារ​ព័ត៌មាន​រុស្ស៊ី​បាន​ផ្សាយដំណឹង​ថា​ ​ដោយសារ​លោក​ ​L​a​v​ro​v​បាន​ប៉ះពាល់​​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩​ម្នាក់​ដូច្នេះ​លោក​បាន​ចាប់ផ្តើម​ធ្វើ​ច​ត្តាឡី​ស័ក​ខ្លួនឯង​។​លោក​ ​L​a​v​ro​v​ខ្លួន​មាន​សុខភាព​ល្អ​ធម្មតា​ ​ប៉ុន្តែ​ ​រាល់​ដំណើរ​ទស្សនកិច្ច​និង​សកម្មភាព​ជំនួប​ជាដើម​ដែល​បាន​កំណត់​ពី​មុននឹង​ត្រូវ​ពន្យារពេល​ទាំងអស់​។​

រុស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​ ​២​៧​ខែ​តុលា​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​ រុស្ស៊ី​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១​៦​៥​៥​០​នាក់​ទៀត​ ​រួម​ទាំងអស់​មាន​អ្នក​ឆ្លង​ជំងឺ​១​៥​៤​៧​៧​៧​៤​ករណី​ ​និង​ស្លាប់​២​៦​៥​៨​៩​នាក់​។

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner