​សហរដ្ឋអាមេរិក​បំបែក​កំណត់​ត្រា​ថ្មី​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ច្រើនជាង​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល​មួយថ្ងៃ

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​រហូតដល់​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុងរយៈពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​នេះ​បើ​តាម​របាយការណ៍​សរុប​របស់​សាកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​តុលា​កន្លងមក​នេះ​ ​តួយ៉ាង​គិត​ត្រឹម​ម៉ោង​៨​និង​៣​០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​រហូតដល់​៩​ម៉ឺន​១​ពាន់​២​៩​៥​នាក់​ក្នុង​ពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​ ​។​


​សូម​បញ្ជាក់​ថា​ ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​កើន​ឡើង​ដល់​៩​លាន​២​១​ម៉ឺន​២​ពាន់​៧​៦​៧​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៤​ពាន់​១​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៩​៨​ម៉ឺន​៣​ពាន់​៣​៤​៥​នាក់​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner