កូវី​ដ​១​៩​៖​ ​សហរដ្ឋអាមេរិក​ឆ្លង​ថ្មី​៩​ម៉ឺន​នាក់​ត្រឹម​១​ថ្ងៃ​ ​ជាលើកដំបូង​

កាល​ពីម្សិលមិញ​ ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៩​ម៉ឺន​នាក់​ត្រឹម​១​ថ្ងៃ​ ​ជា​ការ​ឆ្លង​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​។​ ​សកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​បានឲ្យ​ដឹង​ថា​ ​សហរដ្ឋអាមេរិក​មាន​ឆ្លង​ថ្មី​៩​១​២​៩​៥​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​ ​ម្សិលមិញ​ ​នេះ​បើ​តាម​ពេល​ជាក់ស្តែង​។​


​អាមេរិក​ ​បច្ចុប្បន្ន​ ​មាន​ករណី​កូ​វី​ដ​១​៩​ ​កើន​ដល់​៨​.​៩​៤​លាន​នាក់​ ​ចាប់តាំង​ពី​ផ្ទុះ​លើកដំបូង​មក​ ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ ​ក្នុង​ពិភពលោក​។​ ក្រៅពី​ឆ្លង​ថ្មី​ជាង​៩​ម៉ឺន​ករណី​ ​ម្សិលមិញ​នេះ​ដែរ​ ​មាន​ស្លាប់​មនុស្ស​១​០​២​១​នាក់​ផង​ដែរ​ ​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​នេះ​ ​ធ្វើឲ្យ​អ្នក​ស្លាប់​កើន​ដល់​២​២​៨​៦​២​៥​នាក់​ ​ក៏​ជា​ចំនួន​ស្លាប់​ច្រើនជាង​គេ​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner