​ក្រុមហ៊ុន​ X​I​A​O​M​I​ ​បើក​បង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន​ចំនួន​ពីរ​ម៉ូដែល​ ​គឺ​ ​M​i​ 10​T​ ​Pro​ ​និង​ ​M​i​ 10​T​ ​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ ​ដើម្បី​បំពេញ​កំណើន​តម្រូវ​របស់​អ្នកប្រើប្រាស់

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ X​i​a​o​m​i​ ​បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​និង​ ​M​i​ 10​T​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នេះ​គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មានកម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​ ​ដើម្បី​ធ្វើការ​លេង​ហ្គេ​ម​ ​និង​ការប្រើប្រាស់​ការងារ​ប្រចាំថ្ងៃ​របស់​អតិថិជន​ ​។​


​លោក​ ​ភី​ក​ឃ​័​រ​ ​កៅ​ ​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ X​i​a​o​m​i​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខ​គេ​របស់​ពិភពលោក​ X​i​a​o​m​i​ ​នៅ​ថ្ងៃនេះ​ ​បាន​ប្រកាស​បង្ហាញ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ដែល​មាន​កា​មេ​រ៉ា​108​M​P​ដំបូង​បំផុត​របស់​ពិភពលោក​ ​ដែល​មានការ​ពង្រឹង​ទៅលើ​បទពិសោធន៍​នៃ​ការ​ថត​រូបភាព​កាន់តែ​អស្ចារ្យ​ ​និង​ការ​ពង្រឹង​ទៅលើ​ភាព​ច្នៃប្រឌិត​កាន់តែ​សម្បូរ​បែប​សម្រាប់​អ្នកប្រើប្រាស់​ថែមទៀត​ ​។​ ​លោក​បន្ត​ថា​ ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​នៅតែ​បន្ត​ក្នុង​ការ​ពង្រឹង​ទៅលើ​ក​ម្រិ​ត​ភាព​ច្បាស់​កាន់តែ​ខ្ពស់​ជាមួយនឹង​ការ​ទ្រទ្រង់​ទៅលើ​មុខងារ​ O​I​S ​និង​ការ​ទ្រទ្រង់​ទៅលើ​វីដេអូ​ក​ម្រិ​ត​ 8K ​ផង​ដែរ​ ​។​ ​

រីឯ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​មាន​កា​មេ​រ៉ា​គោល​ទំហំ​ 64​M​P​ ​។​ ​ប៉ុន្តែ​វា​មិន​បញ្ឈប់​នៅ​ត្រឹមនេះ​ទេ​ ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​និង​ ​M​i​ 10​T​ ​មាន​កា​មេ​រ៉ា​ ​៣​ ​គ្រាប់​ដែល​មាន​ទំហំ​ 13​M​P​ ​ultra​ ​wide​-​angle​ ​និង​ 5​M​P​ ​ma​cro ​ថែមទៀត​ ​។​ ​កា​មេ​រ៉ា​ខាងមុខ​របស់​វា​គឺ​មាន​ទំហំ​ 20​M​P​ ​ផង​ដែរ​ ​ដែល​ពិតជា​ល្អ​បំផុត​នៅ​ក្នុង​ការ​វីដេអូ​ថែមទៀត​ ​។​ ​ជាមួយនឹង​ការ​ពង្រឹង​ទៅលើ​បច្ចេកវិទ្យា​ X​i​a​o​m​i​នេះ​ ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​និង​ ​M​i​ 10​T​ ​មានការ​ផ្តោត​ទៅលើ​បច្ចេកវិទ្យា​នៃ​ការ​ថត​រូបភាព​កាន់តែ​អស្ចារ្យ​ ​និង​ការ​ពង្រឹង​ទៅលើ​កម្មវិធី​ ​Soft​ware​ ​របស់​វា​ថែមទៀត​ ​។​

​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​នេះ​មាន​ ​២​ ​ពណ៌​សម្រាប់​ធ្វើការ​ជ្រើសរើស​នោះ​គឺ​ពណ៌​ ​Lunar​ ​Silver​ ​និង​ ​Cosmic​ ​Black​ ​ខណៈ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​មាន​ ​៣​ ​ពណ៌​សម្រាប់​ធ្វើការ​ជ្រើសរើស​នោះ​គឺ​ពណ៌​ ​A​uror​a​ ​Blue​, ​Lunar​ ​Silver​ ​និង​ ​Cosmic​ ​Black​ ​។​ ​ចាប់ពី​ថ្ងៃ​ទី​០​៧​ ​ខែវិច្ឆិកា​នេះ​ ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​នឹង​លក់​ក្នុង​តម្លៃ​ ​៤​៥​៩​ដុល្លារ​ ​សម្រាប់​ទំហំ​រ៉េ​ម​ 8​G​B ​និង​អង្គការ​ចងចាំ​ 128​G​B ​រីឯ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​គឺ​មាន​តម្លៃ​៤​៩​៩​ដុល្លារ​ ​សម្រាប់​ទំហំ​រ៉េ​ម​ 8​G​B ​និង​អង្គ​ចងចាំ​ 128​G​B ​និង​តម្លៃ​ ​៥​៥​៩​ដុល្លារ​ ​សម្រាប់​ទំហំ​រ៉េ​ម​ 8​G​B ​និង​អង្គ​ចងចាំ​ 256​G​B ​។​


​សម្រាប់​អតិថិជន​ដែល​កម្ម​ង់​ទិញ​នូវ​ស្មា​ត​ហ្វូ​ន​ ​M​i​ 10​T​ ​Pro​ ​ឬ​ ​M​i​ 10​T​ ​នឹង​ទទួល​បាន​នូវ​ច្រាស់​ដុសធ្មេញ​អេ​ឡិច​ត្រូនិ​ច​ ​M​i​ ​Smart​ ​Electric​ ​Tooth​brush​ ​T​300 ​ដែល​មាន​តម្លៃ​២​៩​ដុល្លារ​ ​និង​ការ​បង់​រំ​លោះ​ឥត​គិតថ្លៃ​ជាមួយនឹង​ធនាគារ​ឯកទេស​អ៊ី​អន​ ​រយៈពេល​០​៦​ខែ​បន្ថែម​ទៀត​ ​។​ ​ហាង​ចែកចាយ​ផ្លូវការ​មាន​ចំនួន​០​៦​ ​គឺ​ ​M​i​ ​Stores​, 2 ​M​i​ ​Zone​s, ​Smart​ ​Shop​, ​T​e​c​h​ ​Zone​, ​Speed​wind​, S​i​v​ ​E​n​g​ 1 & 2 ​និង​ហាង​លក់​ទូរស័ព្ទ​ដៃ​ជាច្រើន​ទៀត​ ​។​ ​ជាមួយនឹង​ការប្រកាស​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ ​ជា​ផ្លូវការ​ខាងលើ​នេះ​ ​ក្រុមហ៊ុន​ X​i​a​o​m​i​ ​ក៏បាន​បង្ហាញ​វត្តមាន​ទូរទស្សន៍​ ​M​i​ ​T​V​ 4S (42”, 55” ​និង​ 65”), ​M​i​ ​T​V​ ​Stick​, ​M​i​ ​Electric​ ​Scoot​e​r ​Pro​ 2 ​និង​ ​M​i​ ​True​ ​Wireless​ ​Ear​phone​s 2 ​Basic​ ​ជា​ផ្លូវការ​នៅ​ក្នុង​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ហើយ​វា​រឹត​តែ​ធ្វើការ​បង្កើន​នូវ​ផលិតផល​កាន់តែ​សម្បូរ​បែប​បន្ថែម​ទៀត​ទៅលើ​ឧបករណ៍​ ​I​o​T​ ​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner