សម្តេច ក្រឡាហោម បង្ហាញលទ្ធផលការងារដោះស្រាយចំពោះមតិយោបល់ និងសំណូមពរតាមហ្វេសប៊ុកបានចំនួន៣៣ករណី និងកំពុងដោះស្រាយ១៨៧ករណី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបង្ហាញអំពីលទ្ធផលការងារក្នុងខែតុលា របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេច។ បើតាមតារាងលទ្ធផលប្រចាំខែតុលា ឆ្នាំ២០២០ អង្គភាពទទួលដោះស្រាយចំនួន ៨អង្គភាព បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៣៣ករណី និង ១៨៧ករណីទៀត កំពុងដោះស្រាយ។

សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់សម្រេច ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង៕ ដោយ វុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner