គណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះប្រតិបត្តិការ

ពោធិ៍សាត់៖ គណៈកម្មការថ្នាក់ខេត្ត និង អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមបណ្ដាឃុំក្នុងស្រុកវាលវែង និងកំពុងចុះ ប្រតិបត្តិការអនុវត្តន៍ កិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅឃុំប្រម៉ោយ និងឃុំអន្លង់រាប។

លោក ចេង ឡៃ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំប្រម៉ោយ បញ្ជាក់ប្រាប់ថា អនុគណៈកម្មការរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ថ្នាក់ខេត្ត ចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុវត្តបាន ៥/៦ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។

លោក គិត សុផា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំអន្លង់រាប ថា អនុគណៈកម្មការរបស់លោក បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុវត្តបាន ២/៩ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។

ប្រការ៣ នៃសេចក្តីសម្រេច របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ០៦១/២០ សសរក/ខពស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អនុគណៈកម្មការនានាមានតួនាទីភារកិច្ច៖

* ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥
* ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ ជូនតុលាការ
* កំណត់ច្បាស់លាស់ទីតាំងដីព្រៃ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង៥
* អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ នៃការថែរក្សាធនធានធម្មជាតិ
* ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner