ដំរីយកមកពីប៉ាគីស្ថានឈ្មោះខាវ៉ាន់កំពុងបន្សាំខ្លួន និងមានសេរីភាពពេញទីជាមួយញី៣ក្បាលនៅខេត្តឧត្តមានជ័យ

ឧត្តមានជ័យ៖ ដំរីឈ្មោលមួយក្បាលឈ្មោះ ខាវ៉ាន់ដែលត្រូវបានគេបញ្ជូនពីប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃប្រទេសកម្ពុជានោះ កំពុងបានបន្សាំខ្លួនបណ្តើរៗហើយជាមួយនឹងទីកន្លែងថ្មីនៅក្នុងទឹកដីប្រទេសកម្ពុជា។

ពេលនេះដំរីឈ្មោល អភ័ព្វនិងឯកកោដែលមានអាយុ៣៥ឆ្នាំក្រោយមកដល់កម្ពុជាត្រូវបានគេលែងឱ្យ រស់នៅយ៉ាងសុខស្រួល ហើយនឹង អាចដើរមានសេរីភាពវិញតាមស្វែងរកចំណី និងបង្កាត់កូនក្នុងដែនជម្រក សត្វព្រហ្មទេពខេត្ត ឧត្តមានជ័យក្នុងប្រទេសកម្ពុជារយៈពេល៣ខែខាងមុខនេះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតដំរីឈ្មោលដែលធ្លាប់គេចាត់ទុកថាឯកកោបំផុតក្នុងលោកមួយក្បាលនេះកំពុងត្រូវបានគេឱ្យវា បង្កាត់ពូជជាមួយដំរីញីចំនួន៣ក្បាលនៅកម្ពុជាថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបាន លើកឡើងថាក្នុង នាមរាជរដ្ឋា ភិបាលបានអរគុណដល់អង្កការអភិរក្សដែនជំរក សត្វព្រៃកម្ពុជា បានទទួល យកដំ រីខាវ៉ាន់មកចិញ្ចឹមដើម្បីបង្កាត់ជាមួយដំរីញីយកកូន។ មន្រ្តីនាំពាក្យរូបនេះបានលើកឡើងថា” យើងដឹងថាដំរីស្រុកមានការលំបាកក្នុងបង្កាត់ពូជពីព្រោះដំរី ស្រុក មានតែប្រមាណ៧១ក្បាលហើយកំពុងប្រឈមនឹងដាច់ពូជដោយសារមិនមានការបន្តពូជ។ពេលនេះយើងហាក់ដូចជាមានក្តីសង្ឃឹមដោយសារមានដំរីឈ្មោលខាវ៉ាន់មកប៉ាហ្គីស្ថានហើយកំពុងមានកំលាំង មកបង្កាត់។ យើងបង្កាត់វាងាយស្រួលរក្សាប្រភេ ទដំរី និងបន្សំាការប្រែប្រួលអាកាសធាតុ ព្រោះថាពិភពលោកបានកំពុងតែ មានការប្រែប្រួលអាកាសធាតុ»។

ជាមួយគ្នាននេះឯកឧត្តមបញ្ជាក់ថារាជរដ្ឋាភិបាលបានជួយយ៉ាងសកម្មក្នុងការសម្របសម្រួលក្នុងការនាំដំរីឈ្មោលខាវ៉ាន់មករស់នៅក្នុងទឹកដីអាស៊ី។ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតលែងឯកោទៀតហើយក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុង ដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មក។

រហូត មកទល់ពេលនេះ ដំរីខាវ៉ាន់បានផ្តើមជីវិតថ្មី និងក្តីសង្ឃឹមថ្មីរ បស់ខ្លួននៅក្នុង ជម្រក ថ្មីដែលប្រទេសកម្ពុជាបានផ្តល់ជូនរយៈពេល ជិត២០ ថ្ងៃហើយ ហើយដំរីខាវ៉ាន់ក៏បាន បន្ស៊ាំ ខ្លួនបានយ៉ាងល្អនឹងបរិស្ថានថ្មី ហើយជាងនេះគឺការធ្វើ ទំនាក់ទំនងជាប្រចាំជា មួយដំរីញីទាំង ៣ ក្បាល។
ឯកឧត្តមានប្រសាសន៍ថា៖« កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរី ដ៏ឯកោមួយនេះ។

ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វ ព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និង បញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា»។

ឯកឧត្តមរដ្ឋលេខាធិកាបានបន្ថែមឱ្យដឹងថា «ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំណោមតំបន់ ការពារធម្មជាតិនិងរបៀងអភិ់រក្សជីវៈចម្រុះទាំង ៦៨ កន្លែងរបស់ប្រទេស កម្ពុជា។ កម្ពុជា ដែឡត្រូវបានទទួលស្គាល់ដោយពិភពលោកថាសម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទសត្វដែល ទទួលការគំ រាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមអ្នកនាំ ពាក្យក្រសួងបរិស្ថាន។

ឯកឧត្តមគូសបញ្ជាក់បន្ថែមថាបើតាមការអះអាងពីអ្នកនាំពាក្យថា ដំរីខាវ៉ាន់គឺជាប្រភេទ ដំរីអាស៊ីដែលជាប្រ ភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់ក ម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំ រីស្រុកប្រមា ណជាង ៧០ ក្បាលផងដែរ។

លោក ឧញ៉ា សុខ ហុងប្រធានអង្កការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជាបានឱ្យដឹង នៅ ថាខាវ៉ាន់ត្រូវបានយកមកពីប្រទេសប៉ាហ្គីស្ថានកាលពីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០កន្លងមក ហើយបានយកមកដាក់ឲ្យរស់នៅដែនជំរកសត្វព្រៃគូលែនព្រហ្មទេពស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យដើម្បី ធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក។

លោកបន្តថាដំរីនេះមានប្រវត្តិអភ័ព្វភាពអភ័យណាស់ដោយសារខាវ៉ាន់បានកើតនៅប្រទេសសេរីល័ង្គការប៉ុន្តែត្រូវបានលក់ទៅប្រទេសប៉ាហ្គីស្ថានតាំងពីរមានអាយុ១ឆ្នាំមកម្ល៉េះ។ លោកបញ្ជាក់ថា៖«រឿងខាវ៉ាន់ទម្រាំមកដល់កម្ពុជាគឺមានប្រវត្តិវែងឆ្ងាយណាស់ដោយក្នុងនោះវារស់នៅក្នុងសួនសត្វ មានដៃគូរមួយក្បាលតែដៃគូរគាត់បានងាប់ចោលនៅឆ្នាំ២០១២ ធ្វើឱ្យ ខាវ៉ាន់ឯកកោរ ដោយពេលខ្លះវាយកក្បាលជល់នឹងជញ្ជាំងថ្មី ទាំងជើងជាប់ច្រវ៉ាក់។ អីញ្ចឹងយើងទម្រាំយកវាមកបានចំណាយពេលជាង៥ ឆ្នាំ រហូតដល់មានការតតាំងក្តីតាមផ្នែកតុ លាការ ផងដែរ»។
ជាមួយគ្នានោះដែរ លោកឧញ្ញ៉ាក៏បានឱ្យដឹងថាលោកនឹងធ្វើការអភិរក្សសត្វនៅ ជែនជម្រកសត្វព្រហ្មទេពដែលនៅពេលខាងមុននឹងក្លាយជាកន្លែងទេសចរណ៍ ដែលសំបូងទៅដោយសត្វមច្រុះ។ លោកបញ្ជាក់ថាលោកមានគំនិតយកសត្វដំរីទាំងប៉ុន្មានមករស់នៅដែនជម្រកសត្វព្រៃព្រហ្មទេពទាំងដើម្បីឲ្យពួកវារស់នៅជាលក្ខណៈធម្មជាតិ។

គួរបញ្ជាក់ថាបើតាមឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner